បច្ចេកវិទ្យា​​​​​​ទាំង​នេះ​​នឹង​អាចរក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ ឆ្នាំ​​២០១៦​​?

បច្ចេកវិទ្យា​​​​​​ទាំង​នេះ​​នឹង​អាចរក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ ឆ្នាំ​​២០១៦​​?

​​​​ក្រុមហ៊ុន​ស្រាវជ្រាវ​ធំៗ​ចំនួន​បួន​​ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ Gartner, Forrester, IDC និង​ Juniper បាន​ធ្វើ​ការ​ទស្សន៍ទាយ​សម្រាប់​ឆ្នាំ​២០១៦​នេះ​ ថា​នឹង​មាន​បច្ចេកវិទ្យា​ចំនួន៥ មាន​ការ​រីកលូតលាស់​ខ្លាំង​រហូត​អាច​រក​ចំណូល​បាន​ខ្ទង់​ពាន់​លាន​ដុល្លារ​ឯណោះ។

 

១. បច្ចេកវិទ្យា​ Virtual Reality (VR)

 

បច្ចេកវិទ្យា​​​​​​ទាំង​នេះ​​នឹង​អាចរក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ ឆ្នាំ​​២០១៦​​?

 

បច្ចេកវិទ្យា​ VR  ដែល​ជា​បច្ចេកវិទ្យា​អាច​បង្ហាញ​រូបភាព​ដូច​ពិតៗ​ នឹង​​ចេញ​ប្រឡូក​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៦​នេះ​ បន្ទាប់​ពី​មាន​ការ​ចេញ​នូវ​វ៉ែនតា​សម្រាប់​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​ជា​ច្រើន​ ដូច​ជា​ Oculus, Sony និង​ HTC ជា​ដើម។

 

សហគ្រាស​​កម្សាន្ត​បូក​រួម​នឹង​​វិស័យ​ហ្គេម​​នឹង​មាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​មុន​គេ បន្ទាប់​មក​វា​នឹង​ជ្រាប​ចូល​វិស័យ​ដទៃ​ទៀត​​ដូច​ជា​វិស័យ​សុខាភិបាល​ជា​ដើម។ ក្រុមហ៊ុន​ Digi-Capital បាន​លើក​ឡើង​ថា ​មុន​ឆ្នាំ​២០២០​ ទីផ្សារ​បច្ចេកវិទ្យា​ VR នឹង​ឡើង​ដល់​ ១៥០​ពាន់​លាន​ដុល្លារ។

 

 

២. ផលិតផល​មនុស្ស​យន្ត​

 

បច្ចេកវិទ្យា​​​​​​ទាំង​នេះ​​នឹង​អាចរក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ ឆ្នាំ​​២០១៦​​?

 

នៅ​ពេល​ដែល​ក្រុមហ៊ុន​ Softbank បញ្ចេញ​លក់​មនុស្ស​យន្ត​ឆ្លាត​វៃ​ Pepper កាល​ពី​ឆ្នាំ​មុន​ ​គេ​អាច​លក់​វា​បាន​១០០០​គ្រឿង​ក្នុង​រយៈពេល​​ក្រោម​៦០​វិនាទី។ នៅ​ឆ្នាំ​២០១៦​នេះ​ ផលិតផល​មនុស្ស​យន្ត​ថ្មី​នឹង​​មាន​ចំនួន​ច្រើន​ឡើង​​បន្ថែម​ទៀត​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ Juniper។

 

 

៣. សេវាកម្ម​រក្សា​ទុក​ទិន្នន័យ​ក្នុង​អាកាស​ (cloud storage)​​

 

បច្ចេកវិទ្យា​​​​​​ទាំង​នេះ​​នឹង​អាចរក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ ឆ្នាំ​​២០១៦​​?

 

​​​​​​​​​​​​​​​​​​នៅ​ឆ្នាំ​២០១៨​យ៉ាង​ហោច​ណាស់​​​ ការ​ចំណាយ​ពាក់​កណ្ដាល​ក្នុង​​​វិស័យ​ព័ត៌មានវិទ្យា​នឹង​ត្រូវ​ចំណាយ​លើ​សេវាកម្ម​រក្សា​ទុក​ទិន្នន័យ។ នេះ​បើ​តាម​ការ​ទស្សន៍ទាយ​របស់​ក្រុមហ៊ុន​ IDC។

 

 

៤. បច្ចេកវិទ្យា​​អ៊ីនធឺណិត​ឥត​ខ្សែ​

 

បច្ចេកវិទ្យា​​​​​​ទាំង​នេះ​​នឹង​អាចរក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ ឆ្នាំ​​២០១៦​​?

 

គេ​រំពឹង​ថា ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ឥត​ខ្សែ​ថ្មីៗ​ ដែល​មាន​ល្បឿន​លឿន​នឹង​បង្ហាញ​រូបរាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១៦​នេះ។

 

 

៥. នាឡិកា​ដៃ​ឆ្លាតវៃ​

 

បច្ចេកវិទ្យា​​​​​​ទាំង​នេះ​​នឹង​អាចរក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ ឆ្នាំ​​២០១៦​​?

 

ក្រុមហ៊ុន​ Gartner បាន​ទស្សន៍ទាយ​ថា ​នៅ​ឆ្នាំ​២០១៨​ បុគ្គលិក​ចំនួន​២​លាន​នាក់​​ ដែល​ជា​អ្នក​​អនុវត្ត​ច្បាប់​និង​ខាង​វេជ្ជបណ្ឌិត​ នឹង​តម្រូវ​ឲ្យ​ប្រើ​ប្រាស់​នាឡិកា​ឆ្លាតវៃ​ ដើម្បី​តាមដាន​និងពិនិត្យ​សុខភាព៕​​​​​
​​​​​
​​​​​​​

ចុច​អាន៖ គន្លឹះ​ថ្មី​បំផុត​លើ​ iPhone ​​អាច​លាក់​កម្មវិធី​​មាន​ដំឡើង​មក​ស្រាប់​បាន​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BusinessInsider​​​​​​​