​មនុស្ស​ពី​នាក់​ស្លាប់​បែកខ្ទេច​សាកសព បន្ទាប់ពី​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ធុន​ធំ​ដឹក​ហ្គាស​បុក​ហើយ​កិន​

​ខេត្តពោធិ៍សាត់ ៖ រថយន្ត​ធុន​ធំ​ដឹក​ហ្គាស​បាន​បើក​បុក​ម៉ូតូ ពេល​កំពុងបើក​ឆ្លងផ្លូវ ហើយ​កិន​មនុស្ស​២​នាក់​ស្លាប់ បែកខ្ទេច កាលពី​វេលា​ម៉ោង ២១​និង​៣០ នាទី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ​១៥៥ និង​លេខ​១៥៦ ស្ថិតក្នុង​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង ដោយ​រថយន្ត​ធុន​ធំ​ដឹក​ហ្គាស ម៉ាក VIVO ពណ៌​ស គ្មាន​ផ្លាកលេខ បាន​បុក​ជាមួយ ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ក្រហម គ្មាន​ផ្លាកលេខ បណ្ដាល​ឲ្យ ម្ចាស់​ម៉ូតូ និង​អ្នករួមដំណើរ​ទាំង​២​នាក់ ស្លាប់​ភ្លាមៗ ដោយ​រថយន្ត​កិន​ពីលើ បែក​ខ្លួនប្រាណ​ខ្ទេច​តែម្តង ពេល​កំពុងបើក​ម៉ូតូ​ឆ្លង ផ្លូវ​បន្ទាប់ពី​បង្កហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​មានឈ្មោះ ខន រតនា ភេទ​ប្រុស អាយុ ២២​ឆ្នាំ និង​ឈ្មោះ ជុំ រ័ត្ន ភេទ​ប្រុស អាយុ ២១​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិ​.​ឃុំ កើតហេតុ​ខាងលើ ហើយ​ក្រោយពេល​ពិនិត្យ សមត្ថកិច្ច​បានប្រគល់​សាកសព​ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​សមត្ថកិច្ច​ចុះមក​ពិនិត្យ និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​៕ ​

KA-05-01-2016-01 KA-05-01-2016-03