សម្តេច​តេ​ជោ​៖​អ្នក​ដែល​ពូកែ​ជេរ​ខ្ញុំ នឹង​រលាយ​ដូច​ប៉ុលពត​

រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ប្រាប់ដ​ល់អ្ន​ក​ដែល​ចូលចិត្ត​ជេរ​សម្តេច​សូមមេត្តា​បន្ត​ជេរ តទៅទៀត​ចុះ ពីព្រោះ​អ្នក​ដែល​ជេរ​សម្តេច​សុទ្ធតែ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អីចឹង ជាក់ស្តែង​ដូចជា​ប៉ុលពត ដែល​ពួក​កែ​ជេរប្រទេច​សម្តេច ហើយ​នៅ​ទី​ចុង​បំផុត​ត្រូវ​រលាយ និង​យកមក​កាត់ទោស​តាមច្បាប់​។​

​សម្តេច​ថ្លែង​បែបនេះ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​៥​មករា (​តិច​ណូ​) នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​លើកឡើងថា មិនមែន​មិន​ទទួល​នូវ​យោបល់​ទេ យោបល់​ត្រូវបាន​ទទួលយក តែ​ជា​យោបល់​ស្ថាបនា ប៉ុន្តែ​ចូល​វ៉ិ​បម​ក ជេរប្រទេចៗ​៕

សម្តេច​តេ​ជោ​៖​អ្នក​ដែល​ពូកែ​ជេរ​ខ្ញុំ នឹង​រលាយ​ដូច​ប៉ុលពត​