នគរបាល​ចរាចរណ៍​ក្រុងប៉ៃលិន​ចុះ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី

​ខេត្ត​ប៉ៃលិន​៖​រយៈពេល​៥​ថ្ងៃ​កន្លងមកហើយ​ដែល​កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍ ផ្លូវគោក​ថ្មី​ទូទាំងប្រទេស​ក៏ដូចជា​នៅ​ខេត្ត​ប៉ៃលិន​បាន​ឈរជើង ត្រួតពិនិត្យ​និង​ពិន័យ​ទ្រង់ទ្រាយ​ធំ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​បានចេញ​ឱ្យ​អនុវត្តន៍​នៅ​ឆ្នាំ​២០១៦​នេះ នៅតាម​គោលដៅ​នីមួយៗ​។

​    ​ជាក់ស្តែង​កាល​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែមករា​នេះ គេ​សង្កេតឃើញ កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ជើងគោក​ខេត្ត សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចុះ​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​គ្រប់​ប្រភេទ ជា​ទ្រង់ទ្រាយ​ធំ ដែល​បើកបរ​នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូ រ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ក្នុងការ​ពិន័យ​នេះ ក៏​មានការ​រអ៊ូរទាំ និង​ត្អូញត្អែរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ដែរ​ថា ពួកគាត់​ពិត​ពេញ​ចិត្តនឹង​អ្វីដែល​សមត្ថកិច្ច​ចរាចរណ៍​អនុវត្ត​ច្បាប់​ថ្មី ដែល ទើបនឹង​ដាក់ឱ្យ​ប្រើប្រាស់ ប៉ុន្តែ​បើ​ធ្វើ​តឹងរ៉ឹង​សូមឱ្យ​ស្មើភាព​គ្នា​ផង មិនត្រូវ ពិន័យ​តែ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ឡើយ ត្រូវ​ពិន័យ​ចំពោះ​មន្ត្រីរាជការ សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ និង​យោធា​ដែល​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព អត់​ដាក់​កញ្ចក់ និង​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ផងដែរ​។

​    ​បើតាម លោក ប្រាក់ វិ​គុណ នាយផ្នែក​នគរ​បាលច​រា​ចរណ៍​ជើងគោក​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យដឹងថា កម្លាំង​របស់លោក​បាន​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើងគោក​ថ្មី​នេះ អស់​រយៈពេល​៥​ថ្ងៃ​កន្លងមកហើយ តាំងពី​ថ្ងៃ​ចាប់​ផ្តើមដំបូង​ទី​១ ខែមករា មកម្ល៉េះ ដោយ​ការ​ផាក​នេះ រឹតបណ្តឹង​ច្បាប់​ចរាចរណ៍ តម្រូវឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដ​ណើ​រពាក់​មួកសុវត្ថិភាព​ដូចគ្នា​ផងដែរ ។

​    ​លោក​បន្តទៀតថា ចំណែក​អ្នកបើកបរ​រថយន្ត ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​ការ ពារ​សុវត្ថិភាព ហើយ​ការផាកពិន័យ​នេះ​អ្នក​អត់​ពាក់មួក​សវ​ត្ថិ​ភាព​ត្រូវ​ផាក​១​ម៉ឺន​៥​ពាក់ រៀល ម៉ូតូ​អត់​មាន​ស្លាក​លេខ​ត្រូវ​ផាក​២​ម៉ឺន​៥​ពាន់​រៀល រីឯ​រថយន្ត​ផាក​តាម​តូច​ឬ​ធំ​លើសពី​ម៉ូតូ ហើ​ខាង​សមត្ថកិច្ច​នឹងធ្វើ​ការផាកពិន័យ​ជា​រៀងរាល់ថ្ងៃ​។

 ប្រជាពលរដ្ឋ​បាន​លើកឡើងថា ពួកគាត់​ពិតជា​ពេញ​ចិត្តនឹង​អ្វីដែល​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ជើងគោក កំពុង​អនុវត្តន៍​តាមច្បាប់ ដែល​ទើបនឹង​ចេញ​ថ្មី ប៉ុន្តែ​បើ​ពិន័យ​សូម​ធ្វើការ​ពិន័យ​ទាំង​មន្ត្រីនគរបាល កងរាជអាវុធហត្ថ និង​យោធា ដែល​ខុសច្បាប់ ផងដែរ កុំឱ្យ​រឹតបណ្តឹង​តែ ចំពោះ​ប្រជាពលរដ្ឋ​នោះឡើយ​។

​    ​ប្រជាពលរដ្ឋ បន្តទៀតថា នៅ ថ្ងៃ​ពិន័យ​នេះដែរ គេ​ឃើញ​មន្ត្រីនគរបាល កងរាជអាវុធហត្ថ និង​យោធា​មួយចំនួន​គ្រាន់តែ​នគរបាល​ចរាចរណ៍​ហៅ​ឱ្យចូល រួច​បើក​ឱ្យ​ជិះ​ម៉ូតូ​វិញ​យ៉ាង​រំភើយ អត់​ពិន័យ​នោះឡើយ ហើយ​ពួកគាត់​យល់ថា នេះ​មិន​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​នោះឡើយ​៕

នគរបាល​ចរាចរណ៍​ក្រុងប៉ៃលិន​ចុះ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី
នគរបាល​ចរាចរណ៍​ក្រុងប៉ៃលិន​ចុះ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី