ពលរដ្ឋ​ផ្ទុះ​ការតវ៉ាបន្ទាប់ពី​អាជ្ញាធរ​អប្សរា​កំណត់​អតីត​ដី​ទួល​ដាំ​ដំណាំ​ជា​ដី​ទួល​បុរាណ​អោយ​ស្ថិតក្នុង​តំបន់​អប្សរា

​ខេត្តសៀមរាប៖​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥​នេះ សាលាសង្កាត់​ជ្រាវ​កំពុង​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​មកពី​ច្រើន ភូមិ​ពាក់ព័ន្ធ​អាជ្ញាធរ​ជាតិ​អប្សរា​និង​មន្ទីរ​រៀបចំ​ដែនដី​នគ​រូ​នីយកម្ម សំណង់​និង​សុរិយោដី​ខេត្តសៀមរាប​បានកំណត់​អតីត​ដី​ទួល​ដាំ​ដំណាំ​ធម្មតា​នៅ ចំណុច​ត្រពាំងវែង​កំណត់​ចុះបញ្ជី​ជា​ទួល​បុរាណ​ហាមឃាត់ និង​គូសវាស​ផែនទីដី តំបន់​សង្កាត់​ជ្រាវ​ខ្លះ​ទៅជា​ពណ៌​ក្រហម​។

​    ​ប្រជាពលរដ្ឋ រស់នៅ​ចំណុច​ត្រពាំងវែង​សង្កាត់​ជ្រាវ​ក្នុង​ក្រុង​សៀមរាប​បានអោយដឹងថា គាត់​មិនអាច​ទទួលយក​បានទេ​ពាក់ព័ន្ធ​អាជ្ញាធរ​អប្សរា​បានកំណត់​ចុះបញ្ជី​ដី នៅ​តំបន់​នោះ​ជា​ទួល​បុរាណ​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៥​ថ្មីៗ​នេះ​។​ពលរដ្ឋ និយាយថា​មានការ​ភ្ញាក់ផ្អើល​មួយ​ដោយសារ​អូរ​មួយចំនួនទៀត​ក្នុង​សង្កាត់ ជ្រាវ​ដូចគ្នា​ក៍​ត្រូវបាន​អាជ្ញាធរ​អប្សរា​និង​មន្ទីរ​សុរិយោដី​យក ចុះបញ្ជី​ជា​តំបន់​អប្សរា​ដែរ​។

​    ​ប្រភពព័ត៌មាន ដដែល​បន្តថា​ដី​ទួល​មាន​ទំហំ​ប្រមាណ​២០​ម៉ែត្រ​បួន​ជ្រុង​នោះ​មិនឃើញ​មាន ថ្ម​បុរាណ​អ្វី​១​ដុំ​នោះទេ​ហើយ​ការកំណត់​ជា​តំបន់​អប្សរា​របស់​ស្ថាប័ន ជំនាញ​យ៉ាង​ដូច្នេះ​វា​បាន​ប៉ះពាល់​ដល់​ផលប្រយោជន៍​រួម​របស់​ពលរដ្ឋ​ស្ទើរ ទូទាំង​សង្កាត់​ជ្រាវ​តែម្តង​។

​     ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្តឹងតវ៉ា​អោយ​អាជ្ញាធរ​អប្សរា​លុបចោល​វិញ​ករណី ការចុះបញ្ជី​មិន​ប្រក្រតី​ខាងលើ​គឺ​ភូមិ​ដែល​ទើប​ប៉ះពាល់​តំបន់​អប្សរា ក្នុង​សង្កាត់​ជ្រាវ​នៅ​ចុងឆ្នាំ​២០១៥​និង​ដើមឆ្នាំ​២០១៦​នេះ​រួមមាន​ភូមិ បឹង​,​ក្រសាំង​,​តា​ចេក​,​ជ្រាវ​,​បុស្ស​,​ក្រ​ទ្បា​ញ់​និង​ភូមិ​ខ្នារ ជាដើម​។

​    ​លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ​បានអោយដឹងថា កន្លងមក​ខាង​មន្ទីរ​សុរិយោដី​ខេត្តសៀមរាប​បាន​កាត់​ឆ្វៀល​ស្រះ​បុរាណ​និង កន្លែង​ប៉ះពាល់​ផ្សេងទៀត​ដើម្បី​ចុះបញ្ជី​ផ្លូវការ​ទុក​រួចរាល់​អស់ហើយ កាលពី​ឆ្នាំ​២០១១​ស្រាប់តែ​ចុងឆ្នាំ​២០១៥​នេះ​អាជ្ញាធរ​អប្សរា​បានមក​វាតទី ដី​នៅក្បែរៗ​តំបន់​ដី​ដែល​ឆ្វៀល​ទុក​នោះ​យកមក​ចុះបញ្ជី​ជា​តំបន់​អប្សរា ទៅវិញ​។

​    ​លោក ចៅសង្កាត់​បញ្ជាក់ថា​ខាង​អាជ្ញាធរ​សង្កាត់​ជ្រាវ​មិនមាន​ការចូលរួម ពាក់ព័ន្ធ​ក្នុងការ​ដាក់​តំបន់​មួយចំនួន​ក្នុង​សង្កាត់​ជ្រាវ​ជា​តំបន់ អប្សរា​នោះទេ​គឺ​លោក​មានការ​ខ្វាយខ្វល់​ជំនួស​ប្រជាពលរដ្ឋ​របស់ខ្លួន​និង កំពុង​ខ្នះខ្នែង​ជួយ​សម្របសម្រួល​រក​ដំណោះស្រាយ​ជូន​ពួកគាត់​គឺ​គាត់​កំពុង រៀបចំ​ឯកសារ​ដាក់ជូន​សាលាខេត្ត​សៀមរាប​ដើម្បី​ជួយ​រក​ដំណោះស្រាយ​ជូន ប្រជាពលរដ្ឋ​នៅ​ទូទាំង​សង្កាត់​ជ្រាវ​ដែល​កំពុង​រស់នៅ​ប៉ះពាល់​ដី​ទួល​តំបន់ អប្សរា​។

​    ​លោក ចៅសង្កាត់​ជ្រាវ​ថ្លែង​សង្កត់ធ្ងន់ថា​អាជ្ញាធរ​អប្សរា​និង​មន្ទីរ​សុរិយោដី ខេត្តសៀមរាប​ជា​អ្នកទទួលខុសត្រូវ​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​តវ៉ា​របស់ ប្រជាពលរដ្ឋ​ដែល​ពួកគាត់​នាំគ្នា​មក​ដាក់ពាក្យ​បណ្តឹងតវ៉ា​គគ្រឹកគគ្រេង​នៅ សាលាសង្កាត់​ជ្រាវ​ជា​បន្តបន្ទាប់​មកដល់​ថ្ងៃទី​០៥​មករា​នេះ​។

​    ​ដោយ ទ្បែ​កលោក គង់ បឹ​ប សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជ្រាវ​និង​កំពុង​មានឈ្មោះ​ល្បី​ថា​គាត់​មាន ដីធ្លី​ច្រើន​ក្នុង​សង្កាត់​ជ្រាវ​កំពុងពុះ​ទ្បូ​តិ៍លក់​គគ្រឹកគគ្រេង នៅក្បែរ​តំបន់​អប្សរា​ខាងលើ​នោះ​គឺ​គាត់​និយាយថា​មិន​ខ្វល់​ចំពោះ​រឿងនេះ​ទេ ។​ដូច្នេះ​បើ​បងប្អូន​មកពី​ទីជិត​ឆ្ងាយ​ក្នុងប្រទេស​មុននឹង​ទិញ​ដី​ពុះ ទ្បូ​តិ៍​របស់គាត់​សូម​ពិនិត្យមើល​អោយបាន​ច្បាស់លាស់​មុននឹង​សំរេចចិត្ត​ទិញចៀសវាង​ប៉ះពាល់​ដី​តំបន់​អប្សរា​ដែល​កំពុង​ទ្បើង​កំដៅ​តវ៉ា​មិនដឹង​ខែ​ណាចេញ​លទ្ធផល​បញ្ចប់​ដំណោះស្រាយ​នោះទេ​៕

ពលរដ្ឋ​ផ្ទុះ​ការតវ៉ាបន្ទាប់ពី​អាជ្ញាធរ​អប្សរា​កំណត់​អតីត​ដី​ទួល​ដាំ​ដំណាំ​ជា​ដី​ទួល​បុរាណ​អោយ​ស្ថិតក្នុង​តំបន់​អប្សរា
ពលរដ្ឋ​ផ្ទុះ​ការតវ៉ាបន្ទាប់ពី​អាជ្ញាធរ​អប្សរា​កំណត់​អតីត​ដី​ទួល​ដាំ​ដំណាំ​ជា​ដី​ទួល​បុរាណ​អោយ​ស្ថិតក្នុង​តំបន់​អប្សរា
ពលរដ្ឋ​ផ្ទុះ​ការតវ៉ាបន្ទាប់ពី​អាជ្ញាធរ​អប្សរា​កំណត់​អតីត​ដី​ទួល​ដាំ​ដំណាំ​ជា​ដី​ទួល​បុរាណ​អោយ​ស្ថិតក្នុង​តំបន់​អប្សរា