សេចក្តីព្រាងច្បាប់​សហជីព​ត្រូវបាន​គណៈបក្ស​ទាំងពីរ​ឯកភាពគ្នា​ ២ ​ចំណុច​ក្នុងចំណោម​ ២១ ​ចំណុច​

​ភ្នំពេញ​៖ ក្រុម​គណៈកម្មការ​ចំពោះ​កិច្ច​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ច​ពិភាក្សាគ្នា​នា​សៀ​ល​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០១៦​នៅ​វិមាន​រដ្ឋសភា​ដោយ​ក្នុងនេះ​គណៈបក្ស​ទាំងពីរ​បាន​ឯក​
​ភាព​២​ចំណុច​នៃ​សេចក្តីព្រាងច្បាប់​សហជីព​ក្នុងចំណោម​បញ្ហា​២១​ចំណុច​នោះ​។​

សេចក្តីព្រាងច្បាប់​សហជីព​ត្រូវបាន​គណៈបក្ស​ទាំងពីរ​ឯកភាពគ្នា​ ២ ​ចំណុច​ក្នុងចំណោម​ ២១ ​ចំណុច​
ក្រោយ​បញ្ចប់​នៃ​ជំនួប​កិច្ចពិភាក្សា​រវាង​គណៈបក្ស​ទាំង​២​រួចមក​លោក​សុខ ឥសាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​សមាជិក​គណៈកម្មការ​ចំពោះ​កិច្ច​បាន​ថ្លែងប្រាប់​បណ្តាញ​សារពត៌មាន​ថា​ក្រោយពី​មានការ​ប្រឆាំង​តវ៉ា​បន្តបន្ទាប់​របស់​ក្រុម​សហជីព​ដែល​រួមមាន​២១​ចំណុច​មក​នោះ​គណៈកម្មការ​ចំពោះ​កិច្ច​បានដាក់​មកកាន់​គ​ណ​បក្សនយោបាយ​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​ដើម្បី​ពិនិត្យ​និង​កែសម្រួល ។

​លោក​បានបញ្ជាក់​ប្រាប់ថា “​ជា​លទ្ធផល​នៃ​កិច្ច​ជំនួប​មួយ​ល្ងាច​នេះ​គណៈកម្មការ​ចំពោះ​កិច្ច​បាន​ពិភាក្សា​​ឯកភាពគ្នា​បាន​២​មាត្រា​គឺ​មាត្រា​ទី​៣​និង​មាត្រា​៤​នៃ​ច្បាប់​សហជីព​”​។​​ ​លោ​កថា​ចំពោះ​ក្នុង​ចំណុច​ដែល​អង្ក​ការ​សហជីព​ដាក់​មក​នោះ​ត្រូវបាន​លើក ឡើង​មួយ​ចំណុច​ម្តង​​ៗ​តាម​មាត្រា​នៃ​ច្បាប់​សហជីព ដែលមាន​១៧​ជំពូក និង​១០០​មាត្រា​។

ទោះបីយ៉ាងណា​លោក​បាន​បន្ថែមថា ជំនួប​ពិភាក្សាគ្នា​មិនមាន តែមួយ​លើក​នោះទេ គឺ​ពិភាក្សា​មាន​​ភាព​យូរ​បន្តទៀត ព្រោះថា​អ្វីដែល​ពិភាក្សា​នោះ​សុទ្ធតែជា​ប្រយោជន៍​ដល់​ក្រុម សហជីព​។​
លោក​បាន​មានប្រសាសន៍​ដោយ​បញ្ជាក់ថា​« ចំពោះ​មាត្រា​៣​ចែង​ពី​វិសាលភាព​នៃ​ការដាក់បញ្ចូល​អ្វី​ទៅ​នៃ​អង្ក​កា រ សហជីព​និង​មាត្រា​៤​រចនាសម្ព័ន្ធ​របស់​ស​ហ​ជីព​ដែល​ក្នុង​ច្បាប់​សហជីព​ចំនួន​៩ នាក់​ក្រោយ​ពិភាក្សាគ្នា​ឯកភាព​មក​ចំនួន​៧ នាក់ ហើយ​សហភាព សម្ព័ន្ធ​សហជីព​ចុះមក​ចំនួន​៥ នាក់​។

ចំណុច​នឹង​​មិនមែន​គណៈកម្មការ​ជា​អ្នកសម្រេច ទាំងស្រុង​នោះទេ គ្រាន់តែ​ឯកភាពគ្នា​តែ​អ្វី​ជា​អ្នកសម្រេច​នឹងដាក់​ទៅក្នុង​អង្គប្រជុំ​សភា​ជា​អ្នកសម្រេច​»​។​ ថ្លែង​ក្រោយ​ជំនួប​នេះដែរ​លោក​សុន​ឆ័យ តំណាង​គណៈកម្មការ​ចំពោះ​កិច្ច​មកពី​គណបក្ស​សង្គ្រោះ​​ជាតិ​មានប្រសាសន៍ថា ក្នុង​កិច្ច​ពិភាក្សាគ្នា​និង​ឯកភាពគ្នា​នោះ​មិនទាន់​សម្រេច​យ៉ាងណា​នោះទេ​គឺ​ទុកឱ្យ​សហជីព​ជា​អ្នកសម្រេច​ទទួលយក ឬ​យ៉ាងណា​អាស្រ័យ​លើ​ពួកគេ​។​លោក បន្តថា ក្នុងចំណោម​ចំណុច​សំណើ​២១​ដ៏​សំខាន់ របស់​សហជីព ដែល​និយាយ​ពី​សមាសភាព​​នៃ​ការបង្កើត​សហជីព​មួយ​ដោយ​ក្នុងនេះ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ចង់បាន​ច្រើន ប៉ុន្តែ​សហជីព​ចង់​​បាន​តិច ។​

គួរបញ្ជាក់​ផងដែរ​ថា គណៈកម្មកា​ចំពោះ​កិច្ច​ទាំងពីរ​ឯកភាពគ្នា​ថា​នឹង​ជួបគ្នា​ម្តងទៀត​នៅ​ថ្ងៃទី​១៣​ ខែ​ មករា ឆ្នាំ​២០១៦​ខាងមុខ ដើម្បី​ពិភាក្សា​បន្តទៀត​នៃ​ចំណុច​ដែល​ក្រុម​សហជីព​ដាក់ ឱ្យ​កែសម្រួល​។​ ចំណែក ក្នុង​សេចក្តីថ្លែងហេតុ​ដែល​រាជរដ្ឋាភិបាល បាន​ភ្ជាប់​មក​ជូន រដ្ឋសភា ជាមួយ​សេចក្តីព្រាងច្បាប់​បានឱ្យដឹងថា ខណៈ​ពេលនេះ​កម្ពុ​ជាមាន សហជីព​មូលដ្ឋានចំនួន ៣២១៤ សហព័ន្ធ​សហជីព​ចំនួន​ ៨៤ ​សហភាព​សហព័ន្ធ​សហជីព ចំនួន​១៣ និង​សមាគម​និយោជក ចំនួន​៥​ផងដែរ​៕​ដេប៉ូ​
​ ​
សេចក្តីព្រាងច្បាប់​សហជីព​ត្រូវបាន​គណៈបក្ស​ទាំងពីរ​ឯកភាពគ្នា​ ២ ​ចំណុច​ក្នុងចំណោម​ ២១ ​ចំណុច​