សូ​ដា នី​តា រងរបួស​គេង​អស់សង្ឃឹម​ម្នាក់ឯង​ក្នុង​មន្ទីរពេទ្យ​

ស្ថិតក្នុង​សភាព​រងរបួស​ក្បាល និង ជង្គង់​កំពុង​គេង​នៅលើ​គ្រែពេទ្យ​អ្នកចម្រៀង និង សម្តែង សូ​ដា នី​តា មាន​ទឹកមុខ​ក្រៀមក្រំ ស្រងូតស្រងាត់ ព្រមទាំង​បានបង្ហាញ​នូវ​អារម្មណ៍​ឈឺចាប់ ដោយ​នាង បាន​សរសេរ​នៅក្នុង Facebook របស់​នាង​ថា «​គេង​ពេទ្យ​ម្នាក់ឯង មិនមាន​នរណា​ខ្វល់​ពី​ខ្ញុំ​សោះ​» ។​

សូ​ដា នី​តា រងរបួស​គេង​អស់សង្ឃឹម​ម្នាក់ឯង​ក្នុង​មន្ទីរពេទ្យ​

តាមរយៈ​សារ​នេះ​គេ​ជឿជាក់ថា នាង​កំពុងតែ​ឈឺចាប់​ដោយសារតែ​មុខរបួស ហើយ​ជាពិសេស ទៅទៀត​នោះ គឺ​គ្មាន​អ្នក​ខ្វល់​អំពី​នាង​ថែម​ទៀតផង ដោយ​នាង​ទំនងជា​សំដៅ​ទៅលើ​គូរ​ស្នេហ៍​របស់ នាង​តែម្តង​ដែល​មិន​ខ្វល់​ពី​នាង ។

សូ​ដា នី​តា រងរបួស​គេង​អស់សង្ឃឹម​ម្នាក់ឯង​ក្នុង​មន្ទីរពេទ្យ​

បើ​ពិនិត្យ​ទៅលើ​រូបភាព​ដែល​នាង​បាន Post នៅក្នុង Facebook របស់​នាង គឺ​គេ​សន្និដ្ឋាន បាន​ថា នាងរង​របួស​ដូច្នេះ​អាច​បណ្តាលមកពី​គ្រោះ ថ្នាក់​ចរាចរណ៍ ហើយក៏​ប្រហែលជា​មិនមែនជា រឿង​ពិត​នោះទេ ដែល​នេះ​អាច​គ្រាន់តែ​ជា​ឈុត​មួយ​ក្នុង ការសម្តែង​តែប៉ុណ្ណោះ ព្រោះ​តាមរយៈ​ទឹកមុខ ស្អាតបាត​បែបនេះ​អាច​មិនមែនជា​គ្រោះថ្នាក់​ពិតប្រាកដ នោះឡើយ ។​

សូ​ដា នី​តា រងរបួស​គេង​អស់សង្ឃឹម​ម្នាក់ឯង​ក្នុង​មន្ទីរពេទ្យ​

​ទោះជា​យ៉ាងណាក៏ដោយ​យើង​មិនអាច​ទាក់ទង​អ្នកចម្រៀង និង សម្តែង​រូបនេះ​បានទេ​ដើម្បី ចង់ដឹងថា តើ​ជា​គ្រោះថ្នាក់​ពិតប្រាកដ រឺក៏​គ្រាន់តែ​ជា​ឈុត​នៃ​ការសម្តែង ៕ យ៉ា​នុ​