​ក្រសួង​​​បរិស្ថាន​​​​​​សម្ពោធ​​​​​​អគារ​​​ថ្មី

កាល​​​​​​ពី​​​​​​ថ្ងៃ​​​ច័ន្ទ ​​​ក្រសួង​​​បរិស្ថាន​​​​​​បាន​​​សម្ពោធ​​​ទី​​​ស្នាក់​​​ការ​​​អគារ​​​ថ្មី​​​នៅ​​​ក្នុង​​​​​​ខណ្ឌ​​​ដូន​​​ពេញ ក្រុង​​​ភ្នំពេញ ជា​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​​​​ដោះ​​​ដូរ​​​ដី​​​ធ្លី​​​ឯក​​​ជន។

ពិធី​​​ប្រោះ​​​ព្រំ​​​អគារ​​​មរតក​​​តេជោ​​​នៅ​​​ក្នុង​​​សង្កាត់​​​ទន្លេ​​​បាសាក់​​​​​​មាន​​​ការ​​​ចូល​​​រួម​​​​​​ពី​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​ជាង​​​៤០០​​​នាក់​​​ និង​​​​​​សូត្រ​​​ធម៌​​​ប្រោះ​​​ព្រំ​​​ដោយ​​​ព្រះ​​​សង្ឃ​​​៩​​​អង្គ។​​​​​​​​​​​​

ការ​​​សាង​​​សង​​​់បាន​​​ចាប់​​​ផ្តើម​​​នៅ​​​លើ​​​អគារ​​​ព៌ណ​​​ស​​​ធំ​​​ចង្គ្រោង​​​​​​ដែល​​​រចនា​​​ទៅ​​​ដោយ​​​កំពូល​​​ស្រួច​​​ និង ក្រឡូម​​​កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​២០១៤។​​​ លោក សៅ សុភាព អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​បរិស្ថាន បាន​​​មាន​​​ប្រសាសន៍​​​ថា ដោយ​​​សារ​​​តែ​​​​​​​​​ការ​​​សាង​​​សង់​​​បាន​​​លឿន បុគ្គលិក​​​​​​អាច​​​ចូល​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​នៅ​​​ថ្ងៃ​​​នេះ។​​​​​​​​​

អ្នក​​​បើក​​​បរ​​​យានយន្ត​​​បើក​​​​​​ក្បែរ​​​អគារ​​​ថ្មី​​​នៃ​​​​​ក្រសួង​​​បរិស្ថាន​​​​​​ក្នុងសង្កាត់​​​ចតុមុខ​​​ជាប់​​​កោះ​​​ពេជ្រ​​​ ដែល​​​បាន​​​សម្ពោធ​​​ជា​​​ផ្លូវ​​​ការ​​​កាល​​​ពី​​​ម្សិលមិញ។ ក្រសួង​​​ថា ការ​​​សាង​​​សង់​​​អគារ​​​ដែល​​​មាន​​​ផ្ទៃ​​​១៨.០០០ម៉ែត្រក្រឡា​​​នេះ​​​​​​ចំណាយ​​​អស់​​​៨លាន​​​ដុល្លារ​​​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

អ្នក​​​បើក​​​បរ​​​យានយន្ត​​​បើក​​​​​​ក្បែរ​​​អគារ​​​ថ្មី​​​នៃ​​​​​ក្រសួង​​​បរិស្ថាន​​​​​​ក្នុងសង្កាត់​​​ចតុមុខ​​​ជាប់​​​កោះ​​​ពេជ្រ​​​ ដែល​​​បាន​​​សម្ពោធ​​​ជា​​​ផ្លូវ​​​ការ​​​កាល​​​ពី​​​ម្សិលមិញ។ ក្រសួង​​​ថា ការ​​​សាង​​​សង់​​​អគារ​​​ដែល​​​មាន​​​ផ្ទៃ​​​១៨.០០០ម៉ែត្រក្រឡា​​​នេះ​​​​​​ចំណាយ​​​អស់​​​៨លាន​​​ដុល្លារ​​​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

លោក សុភាព បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​មន្ត្រី​​​បរិស្ថាន​​​​​​បាន​​​ចាប់​​​ផ្តើម​​​រើ​​​សម្ភារ​​​ការិយាល័យ​​​​​​ពី​​​អគារ​​​ចាស់​​​ហើយ”។​​​ អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា អគារ​​​ថ្មី​​​នេះ​​​មាន​​​ទំហំ​​​​​​ប្រហែល​​​២.៤០០​​​​​​ម៉ែត្រ​​​ការ៉េ ចំណែក​​​ឯ​​​អគារ​​​ចាស់​​​នៅ​​​តាម​​​មហាវិថី​​​សីហនុ គឺ​​​មាន​​​ទំហំ​​​តូច​​​ពេក។​​​

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “អគារ​​​ថ្មី​​​ដាក់​​​ឈ្មោះ​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ ដើម្បី​​​បង្ហាញ​​​ការ​​​ដឹង​​​គុណ ពី​​​ព្រោះ​​​លោក​​​បាន​​​ផ្តល់​​​ឲ្យ​​​យើង​​​នូវ​​​ទី​​​តាំង​​​មាន​​​គុណភាព​​​ខ្ពស់។ អគារ​​​នេះ​​​ធំ​​​ទូ​​​លាយ វា​​​មាន​​​ទំហំ​​​ជាង​​​១៨.០០០​​​ម៉ែត្រ​​​ការ៉េ។​​​ យើង​​​ចំណាយ​​​ប្រហែល​​​៨​​​លាន​​​ដុល្លារ ដើម្បី​​​សាងសង់។ ខ្ញុំ​​​មិន​​​បាន​​​រាប់​​​បន្ទប់​​​ទេ ប៉ុន្តែ​​​វា​​​មាន​​​ប្រហែល​​​៧​​​ជាន់”។​​​​​​

ក្នុង​​​ឆ្នាំ​​​២០១១ ក្រសួង​​​បរិស្ថាន​​​​​​បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​​​​​​​ក្រុម​​​ហ៊ុន​​​រតនា​​​កិច្ច​​​​​​​​​សហ​​​​​​ប្រតិបត្តិការ និង​​​សំណង់​​​ ដើម្បី​​​​​​ដោះ​​​ដូរ​​​​​​ដី​​​មាន​​​តម្លៃ​​​ថ្លៃ​​​​​​​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​សង្កាត់​​​ទន្លេ​​​បាសាក់ ក្រុង​​​ភ្នំពេញ​​​ជាមួយ​​​ដី​​​មួយ​​​កន្លែង​​​មាន​​​ទំហំ​​​៩.០០០​​​ម៉ែត្រ​​​ការ៉េ​​​ និង​​​ទីស្នាក់​​​ការ​​​ថ្មី​​​មាន​​​ចម្ងាយ​​​២០​​​គីឡូម៉ែត្រ​​​ពី​​​កណ្តាល​​​​​​ក្រុង​​​ភ្នំពេញ។​​​ ប៉ុន្តែ​​​ក្នុង​​​ឆ្នាំ​​​២០១៤ ក្រសួង​​​បរិស្ថាន​​​​​​បាន​​​បោះ​​​បង់​​​​​​សំណង់​​​នោះ​​​ចោល​​​ ហើយ​​​​​​ចូល​​​មក​​​​​​ទី​​​តាំង​​​​​​ក្នុង​​​ខណ្ឌ​​​​​​ដូន​​​ពេញ​​​ដែល​​​ផ្តល់​​​ជា​​​អំណោយ​​​​​​ដោយ​​​លោក ហ៊ុន​​​ សែន។

លោកស្រី អ៊ាន អេឡែន អគ្គ​​​នាយក​​​ក្រុម​​​ហ៊ុន បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ពេល​​​ដែល​​​​​​មន្ត្រី​​​​​​រើ​​​ចេញ​​​អស់​​​ពី​​​អគារ​​​ចាស់​​​ អគារ​​​នោះ​​​នឹង​​​ប្រគល់​​​​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​រតនា។

លោកស្រី​​​បាន​​​​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា “នៅ​​​ពេល​​​គេ​​​រើ​​​អស់​​​ពី​​​អគារ គេ​​​នឹង​​​ប្រគល់​​​​​​ឲ្យ​​​​​​ក្រុម​​​ហ៊ុន​​​រតនា។ ប៉ុន្តែ​​​​​​ខ្ញុំ​​​មិន​​​ទាន់​​​មាន​​​គម្រោង​​​​​​ថា​​​ យើង​​​នឹង​​​សាង​​​សង់​​​អ្វី​​​​​​នៅ​​​ឡើយ​​​ទេ”។​​​​​​​​​

សួរ​​​ថា​​​តើ​​​​​​នរណា​​​​​​ចេញ​​​ថ្លៃ​​​​​​ចំណាយ​​​​​​​​​លើ​​​ការ​​​សាង​​​សង់​​​ទី​​​តាំង​​​ថ្មី​​​របស់​​​ក្រសួង​​​បរិស្ថាន  លោក​​​ស្រី អេឡែន បាន​​​បដិសេធ​​​មិន​​​​​​អត្ថា​​​ធិប្បាយ​​​ទេ៕​​​រើន​​​​​​

 

 

The post ​ក្រសួង​​​បរិស្ថាន​​​​​​សម្ពោធ​​​​​​អគារ​​​ថ្មី appeared first on ខេមបូឌា ដេលី.