ពិធី​ដ៏​ឱឡារិក​ មជ្ឈមណ្ឌល សាយ​ណូ​ផ្លា​ហ្សា នឹង​បើក​សម្ពោធ​នៅ​ភ្នំពេញ

ពិធី​ដ៏​ឱឡារិក​ មជ្ឈមណ្ឌល សាយ​ណូ​ផ្លា​ហ្សា នឹង​បើក​សម្ពោធ​នៅ​ភ្នំពេញ

សូម​ស្វាគមន៍​ការ​ទស្សនា​ក្នុង​សន្និសីទ​បង្ហាញ​ផលិតផល​នៅ​ថ្ងៃទី​០៦ ខែ​មករា​

នេះ​គឺ​ជា​ការប្រមូលផ្ដុំ​នៃ​វរជន និង​ពិធីជប់លៀង​នៃ​ទ្រព្យធន​​

ផ្ដល់​សក្ខីកម្ម​លើ​ពិធី​ឱឡារិក​ត្រចះត្រចង់​នៅ​ភ្នំពេញ ក្ដាប់​ឱកាស​ទ្រព្យធន​ទីក្រុង​

 

ទំនូល​នៃ​សកលភាវូបនីយកម្ម​បាន​ក្លាយទៅជា​និន្នាការ​សំខាន់​នៃ​យុគសម័យ រាជធានី​ភ្នំពេញ​បាន​អភិវឌ្ឍ​ទៅ​មុខ​លើ​វិថី​អន្តរជាតិ​ភាវូបនីយកម្ម​ក្នុង​ជំហាន​ដ៏​លឿន ដើម្បី​ស្វាគមន៍​អនាគត​ដ៏​ល្អប្រសើរ​។ ការ​ប្រែប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​នាំមក​នូវ​បដិវត្តន៍​ទីក្រុង និង​បង្កើត​បាន​ជា​ឱកាស​ទ្រព្យធន​ជាច្រើន​។ អ្នក​ឆ្លាត​វៃ​ប្រាកដ​ជា​អាច​ក្ដាប់​នូវ​ឱកាស​ទ្រព្យធន​ក្នុង​និន្នាការ​យុគសម័យ​ជឿន​លឿន​នេះ ក្លាយ​ជា​អ្នក​កាន់​ចង្កូត​ក្នុង​ការអភិវឌ្ឍ​ទីក្រុង​នៅពេល​អនាគត​។ រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​នូវ​ភាព​រស់​រវើក​របស់​ខ្លួន ក្នុងនាម​ជា​វរជន​ក្នុង​ទីក្រុង​នេះ តើ​លោក​អ្នក​បាន​ប្រុងប្រៀប​រួចហើយ​ឬ​នៅ​?

 

ពិធី​ដ៏​ឱឡារិក​ មជ្ឈមណ្ឌល សាយ​ណូ​ផ្លា​ហ្សា នឹង​បើក​សម្ពោធ​នៅ​ភ្នំពេញ

 

មជ្ឈមណ្ឌល សាយ​ណូ​ផ្លា​ហ្សា ជា​បណ្ដុំ​អគារ​ទីក្រុង​ក្នុង​ស្រុក​ធំ​បំផុត​នាពេល​បច្ចុប្បន្ន​នៅ​ភ្នំពេញ ដែល​បង្កើតឡើង​ដោយ​ឧស្សាហកម្ម CYTS ក្រោម​ឱវាទ​សហគ្រាស​កណ្តាល CYTS នៅ​ប្រទេស​ចិន នឹង​បើក​សន្និសីទ​បង្ហាញ​ផលិតផល​ដ៏​ឱឡារិក​នៅ​សាល​ធំ​នៃ​សណ្ឋាគារ​សូហ្វីតែល នៅ​ម៉ោង ៥ និង ៣០​នាទី​ល្ងាច ថ្ងៃទី​៦ ខែ​មករា និង​ផ្សាយ​ផ្ទាល់​ពិសេស តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV ។ នៅ​ថ្ងៃ​នោះ មនុស្ស​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ ដូចជា មន្ត្រី​រដ្ឋាភិបាល ថ្នាក់ដឹកនាំ​ស្ថានទូត វរជន​សភាពាណិជ្ជកម្ម អតិថិជន អ្នក​សារព័ត៌មាន ក្រុមហ៊ុន ព្រមទាំង​បុគ្គលិក​អង្គភាព​សហការ និង​ក្រុម​គ្រួសារ​ជាដើម នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ដ៏​ឱឡារិក​នេះ ដើម្បី​រួមគ្នា​ផ្ដល់​សក្ខីកម្ម​លើ​ការ​ចាប់​កំណើត​នៃ​អព្ភូតហេតុ​ដ៏​អស្ចារ្យ និង​ត្រចះត្រចង់​នៅ​ភ្នំពេញ​លើក​នេះ​។ យើង​អាច​ព្យាករ​បាន​ថា សន្និសីទ​លើក​នេះ​នឹង​រង្គោះរង្គើ​ទីក្រុង​ទាំងមូល ស្រទាប់​វរជន​ប្រមូលផ្ដុំ​គ្នា ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​គំនិត នេះ​ពិតជា​ពិធី​បង្កប់​ដោយ​ទ្រព្យធន​។​

 

ពិធី​ដ៏​ឱឡារិក​ មជ្ឈមណ្ឌល សាយ​ណូ​ផ្លា​ហ្សា នឹង​បើក​សម្ពោធ​នៅ​ភ្នំពេញ

 

សន្និសីទ​បង្ហាញ​ផលិតផល​ថ្មី​បើក​ឆាក គួប​ផ្សំ​ជាមួយ​នឹង​ការ​សម្ដែង​គួរ​ឲ្យ​គយគន់​ជាច្រើន​

 

នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​នោះ មាន​ការសម្ដែង​ជា​ច្រើន​ដែល​ពោរពេញ​ទៅ​ដោយ​អត្ថន័យ និង​សម្បូរ​បែប​​ដែល​មាន​គោលបំណង​​បង្ហាញ​អំពី​ផលិតផល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ កញ្ញា​ពិធីការ​ដ៏​ស្រស់​សោភា និង​រម្យទម​ រង់ចាំ​ទទួល​ស្វាគមន៍​រាក់ទាក់​លោកអ្នក និង​ជូន​កាដូ​សម្រាប់​ការផ្តល់​ជា​វត្តមាន​ថែម​ទៀត​ផង​។ ក្រោយ​ពី​ភ្ញៀវកិត្តិយស​បាន​អញ្ជើញ​ដល់​កន្លែង​រួច ពិធី​បើក​សម្ភោ​ធ​នឹង​ចាប់ផ្ដើម​យ៉ាង​ពិសេស និង​ទៀងពេល​។ ទម្រង់​លក្ខណៈ​ថ្មី អត្ថន័យ​ជ្រាលជ្រៅ ការបង្ហាញ​អំពី​ផលិតផល​មាន​ភាព​ទាក់ទាញ​ចិត្ត​មនុស្ស ធ្វើឲ្យ​សន្និសីទ​ឈាន​ទៅរ​កកម្រិត​កំពូ​ល​។ ក្នុង​អំឡុងពេល​នៃ​ពី​ធី​នេះ មន្ត្រី​រដ្ឋាភិបាល និង​អ្នកដឹកនាំ​គម្រោង​នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់ ណែនាំ​អំពី​ផលិតផល​គម្រោង ហើយ​ក៏​មាន​អ្នកជំនាញ​ផ្នែក​រចនា​ចែករំលែក​ពី​ទស្សនៈ​នៃ​ការ​រចនា និង​លក្ខណៈ​ពិសេស​នៃ​គម្រោង​ថែម​ទៀត​ផង ដើម្បីឲ្យ​អ្នក​ទស្សនា​ទាំងអស់​អាច​យល់​ដឹង​អំពី​ទស្សនៈ​រចនា​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ផលិត​ផល​ឲ្យ​បាន​១០០%​។​

សន្និសីទ​បង្ហាញ​ផលិតផល​គម្រោង​នេះ​ឈរ​លើ​គោលការណ៍​នៃ​ពិធី​ឱឡារិក ធ្វើឲ្យ​លោក​អ្នកពិនិត្យ​មើល​ផលិត​ផល​ថ្មី​ក្នុង​អារម្មណ៍​រីករាយ និង​ធូរ​ស្រាល​។ ក្នុង​ពិធី​នេះ​នឹង​មាន​ការ​សម្ដែង​របាំ​ជនជាតិ​ខ្មែរ​ទុក​ជា​ការបើកឆាក​។ ស្រប​ពេល​ជាមួយ​គ្នា ក្នុង​ដំណាក់កាល​នីមួយៗ​នៃ​សន្និសីទ​បង្ហាញ​ផលិត​ផល​នេះ ក៏​មាន​ការ​សម្ដែង​របាំ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន និង​ឱកាស​ចាប់​រង្វាន់​ជាច្រើន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រលប់​ទៅ​ផ្ទះ​ជាមួយ​នឹង​រង្វាន់​គ្រប់​ដៃ​។ កម្មវិធី​នេះ​នឹង​មាន​រៀបចំ​អាហារ​បូហ្វេ​ និង​ភេសជ្ជៈ​ជូន​លោក​អ្នក​ទៀតផង​។ ម្យ៉ាង​វិញ​ទៀត សន្និសីទ​លើក​នេះ​អនុវត្ត​វិធី​ចុះ​វត្ត​មាន​យ៉ាង​ពិសេស គួប​ផ្សំ​ជាមួយ​នឹង​ការ​រចនា​វេទិកា​ដ៏​គួរឲ្យ​ទាក់​ទាញ ធ្វើឲ្យ​លោក​អ្នក​ទទួល​បាន​ការ​យល់​ដឹង​ថ្មី​ពី​លើ​សន្និសីទ​លក្ខណៈ​បុរាណ​។

 

ពិធី​ដ៏​ឱឡារិក​ មជ្ឈមណ្ឌល សាយ​ណូ​ផ្លា​ហ្សា នឹង​បើក​សម្ពោធ​នៅ​ភ្នំពេញ

ដៃគូ​ល្បី​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​បាន​ចាប់ដៃ​គ្នា​ផ្ដល់​ក្ដី​ស្រលាញ់ បរិច្ចាគ​ជួយ​ផ្នែក​អប់រំ

 

​ក្នុង​នាម​ជា​គម្រោង​លក្ខណៈ​ចម្រុះ​ខ្នាត​ធំ និង​ជា​ដែន​ដី​ថ្មី​នៅ​ភ្នំពេញ នៅ​ថ្ងៃ​ដដែល​មជ្ឈមណ្ឌល សាយ​ណូ​ផ្លា​ហ្សា នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយនឹង​ហាង​ម៉ាក​ផលិតផល និង​មជ្ឈ​មណ្ឌល​លក់​ដូរ​ជាច្រើន​។ Wal-Mart និង Pizza Hut ជាដើម ដែល​ជា​ហាង​សាខា​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លក្ខណៈ​អន្តរជាតិ​សង្ឃឹម​ថា​នឹង​បង្កើត​នៅ​ថ្ងៃ​អនាគត ហើយ​នឹង​ប្រារព្ធ​ពិធី​ចុះ​កិច្ចព្រមព្រៀង​ក្នុង​សន្និសីទ​បង្ហាញ​ផលិតផល​គម្រោង​។ អ្វី​ដែល​គួរ​ឲ្យ​ទន្ទឹង​រង់ចាំ​នោះ​គឺ គម្រោង​នេះ​បាន​អញ្ជើញ​សហគ្រាស​គ្រប់គ្រង​អចលនទ្រព្យ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ឲ្យធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​អចលនទ្រព្យ​របស់​អគារ​នេះ ដើម្បី​ផ្ដល់​ជូន​កម្មសិទ្ធិករ​នូវ​សេវា​ប្រចាំ​ថ្ងៃ​ដែល​មាន​គុណភាព​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់ ធ្វើ​ឲ្យ​តម្លៃ​គម្រោង​កើន​ឡើង​កាន់​តែ​ខ្ពស់​។

 

គ្រប់​សហគ្រាស​ទាំងអស់​ដែល​មាន​ការ​ទទួល​ខុសត្រូវ​លើ​ទស្សនៈ​តម្លៃ​ស្នូល​នៃ​សហគ្រាស​នោះ​ ​គឺ​រួម​បញ្ចូល​គ្នា​នូវ​ប្រយោជន៍​សេដ្ឋកិច្ច​របស់​សហគ្រាស និង​ប្រយោជន៍​សង្គម​។ ក្នុងនាម​ជា​គម្រោង​ពាណិជ្ជកម្ម​ខ្នាត​ធំ​មួយ មជ្ឈមណ្ឌល សាយ​ណូ​ផ្លា​ហ្សា នឹង​រ៉ាប់រង​ទំនួល​ខុស​ត្រូវ​សង្គម​កាន់​តែ​ច្រើន ហើយ​ក្នុង​សន្និសីទ​នេះ​ផង​ដែរ​នឹង​មាន​រៀបចំ​ពិធី​បរិច្ចាគ​លក្ខណៈ​សប្បុ​រសធម៌​ដែល​ផ្តោត​លើ​និស្សិត​នៅ​ភ្នំពេញ​ជា​ចម្បង​។ ពិធី​នេះ​បង្ហាញ​ចេញ​យ៉ាង​ច្បាស់​នូវ​កេរ្តិ៍ឈ្មោះ និង​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សហគ្រាស ហើយ​ទាំង​នេះ​ប្រាកដ​នឹង​ធ្វើឲ្យ​សហគ្រាស​ទទួល​បាន​នូវ​កេរ្តិ៍ឈ្មោះ​ល្អ​ក្នុង​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​ផ្ទាល់ និង​គម្រោង​ផងដែរ ដើម្បី​ឈ្នះ និង​ទទួល​បាន​ប្រយោជន៍​ទៅវិញទៅមក​។

 

ទន្ទឹង​រង់ចាំ​វត្តមាន​របស់​លោក​អ្នក​ក្នុង​សន្និសីទ​បង្ហាញ​ផលិតផល​របស់​មជ្ឈមណ្ឌល សាយ​ណូ​ផ្លា​ហ្សា នៅ​ថ្ងៃ​ទី​៦ ខែ​មករា៕

 

ពិធី​ដ៏​ឱឡារិក​ មជ្ឈមណ្ឌល សាយ​ណូ​ផ្លា​ហ្សា នឹង​បើក​សម្ពោធ​នៅ​ភ្នំពេញ

 

អត្ថបទ៖ ពាណិជ្ជកម្ម​