Myolie Wu រៀបចំ​មង្គលការ​ម្ដង​ទៀត សង្ឃឹម​បាន​កូន​៣​ក្នុង​រយៈ​ពេល​១​ឆ្នាំ


Myolie Wu រៀបចំ​មង្គលការ​ម្ដង​ទៀត សង្ឃឹម​បាន​កូន​៣​ក្នុង​រយៈ​ពេល​១​ឆ្នាំ

បន្ទាប់​ពី​ចូល​រោងការ​កាល​ពី​ថ្ងៃ​ទី ២៨ ខែ ធ្នូ ឆ្នាំ​ ២០១៥ ​ជាមួយ​លោក Philip Lee ​​តារា​សម្ដែង​ស្រី​​ជួរមុខ​ហុងកុង Myolie Wu និង​ស្វាមី​ថ្មោងថ្មី បាន​រៀប​ចំ​ពិធី​មង្គលការមួយ​ទៀត និង​បាន​បង្ហើប​បែប​កំប្លែង​ថា ខ្លួន​សង្ឃឹម​​អាច​មាន​កូន​ដល់​ទៅ​៣​ត្រឹម​រយៈ​ពេល​១​ឆ្នាំ។

 

Myolie Wu រៀបចំ​មង្គលការ​ម្ដង​ទៀត សង្ឃឹម​បាន​កូន​៣​ក្នុង​រយៈ​ពេល​១​ឆ្នាំ

 

កាល​ពី​ថ្ងៃ​ទី ២ ខែ មករា ឆ្នាំ ២០១៦ MyolieនិងPhilip បាន​រៀប​ចំ​មង្គល​ការ​ម្ដង​ទៀត​បែប​ប្រពៃណី​ចិន​​នៅ​ភូមិ Sha Tau Kok. ដែល​ជា​ភូមិ​កំណើត​របស់​គ្រួសារ​ Philip។ ក្នុង​ពិធីមង្គល​​ការ​នោះ​អ្នក​ទាំង​ពីរ​បាន​គ្រង​សំលៀកបំពាក់​ពណ៌​ក្រហម​​និង​ទទួល​ស្វាគមន៍​សាច់ញាតិ​និង​អ្នក​ភូមិ។

 

ក្នុង​ឱកាស​ដ៏​សប្បាយ​ចិត្ត តារា​ស្រី​វ័យ​៣៦​ឆ្នាំ​ពិត​ជា​ទប់​សំណើច​មិន​បាន​ពេល​ដែល​អ្នក​ភូមិ​ជូនពរ​ឲ្យ​មាន​កូន​២​ក្នុង​រយៈពេល​៣​ឆ្នាំ។ នៅ​ពេល​ដែល​សួរ​ពី​គម្រោង​កូន​ចៅ​ Myolie និយាយ​បែប​កំប្លែង​ថា​៖”ខ្ញុំ​សង្ឃឹម​ថា​អាច​មាន​កូន​៣​ក្នុង​រយៈពេល​១​ឆ្នាំ”។

 

MyolieនិងPhilip ក៏​មាន​គម្រោង​ទៅ​ក្រេបទឹកឃ្មុំ​រយៈពេល​២​ខែ​នៅ​ជុំវិញ​ពិភពលោក ដោយ​ដំបូង​ត្រូវ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​និង​បន្ត​​ទៅ​ប្រទេស​អឺរ៉ុប៕

 

 

Myolie Wu រៀបចំ​មង្គលការ​ម្ដង​ទៀត សង្ឃឹម​បាន​កូន​៣​ក្នុង​រយៈ​ពេល​១​ឆ្នាំ

 

 

 

Myolie Wu រៀបចំ​មង្គលការ​ម្ដង​ទៀត សង្ឃឹម​បាន​កូន​៣​ក្នុង​រយៈ​ពេល​១​ឆ្នាំ

 

 

ចុចអាន៖Myolie Wu ពោរពេញ​ទៅ​ដោយ​សុភមង្គល​ក្នុង​ថ្ងៃ​មង្គល​ការ

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asianpopnews