Sistar បង្ហាញ​មុខ​ក្នុង​រឿង​គំនូរជីវចល​​របស់​អាមេរិក


Sistar បង្ហាញ​មុខ​ក្នុង​រឿង​គំនូរជីវចល​​របស់​អាមេរិក

នៅ​ក្នុង​ភាគ​ថ្មី​បំផុត​របស់​រឿង​គំនូរជីវចល​ល្បី​ឈ្មោះ​អាមេរិក “Family Guy” បាន​ចាក់​ផ្សាយ​វីដេអូ​ចម្រៀង​របស់ Sistar ក្រុម​ចម្រៀង​នារី​កូរ៉េ​ខាង​ត្បូង។

 

Sistar បង្ហាញ​មុខ​ក្នុង​រឿង​គំនូរជីវចល​​របស់​អាមេរិក

នៅ​ក្នុង​ភាគ​ថ្មី ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៣ ខែ​មករា Peter តួ​អង្គ​ក្នុង​រឿង “Family Guy” និង​មិត្តភ័ក្ដិ​របស់​ខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ពេល​បាន​ទទួល​ដំណឹង​ថា​មិត្តភ័ក្ដិ​របស់​ខ្លួន​បាន​ដើរ​តួ​ក្នុង​រឿង​ភាគ​កូរ៉េ​មួយ។ នៅ​ពេល​ដែល​បើក​ទូរទស្សន៍​ឡើង គេ​ក៏​ឃើញ​បទ “Touch My Body” របស់​ក្រុម​ចម្រៀង​ Sistar កំពុង​លេង​លើ​កញ្ចក់​ទូរទស្សន៍។ បន្ទាប់​ពី​ឃើញ​វីដេអូ​ឃ្លីប​មួយ​នោះ Peter បាន​លាន់​មាត់ “នោះ​គឺ​ជា​អ្វី? ហើយ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ?”។

មិន​ត្រឹម​តែ Sistar ទេ​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាគ​នេះ “Family Guy” បាន​ធ្វើ​ត្រាប់​តាម​ក្រុម​ចម្រៀង Kpop ជា​ច្រើន​ទៀត​ដោយ​នៅ​​ក្នុង​នោះ​រួម​មាន HyunA, F(x), Kara, U-KISS, Crayon Pop និង EXO ជា​ដើម៕

 

Sistar បង្ហាញ​មុខ​ក្នុង​រឿង​គំនូរជីវចល​​របស់​អាមេរិកPeter រាំ​បទ​របស់ KARA និង​ស្លៀក​ពាក់​ដូច U-KISS

 

Sistar បង្ហាញ​មុខ​ក្នុង​រឿង​គំនូរជីវចល​​របស់​អាមេរិក

ឈុតឆាក​ដូច​នៅ​ក្នុង MV របស់ F(x)

 

Sistar បង្ហាញ​មុខ​ក្នុង​រឿង​គំនូរជីវចល​​របស់​អាមេរិក

ពាក់​មួក​សុវត្ថិភាព​ដូច​ក្រុម Crayon Pop

 

Sistar បង្ហាញ​មុខ​ក្នុង​រឿង​គំនូរជីវចល​​របស់​អាមេរិក

ឯកសណ្ឋាន​ដូច​ក្រុម​ចម្រៀង EXO

 

ចុចអាន៖Seung Ri ក្រុម Big Bang ត្រូវ​តារា​ចម្រៀង​ស្រី​បោក​លុយ​អស់​រាប់​លាន​ដុល្លារ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi