ពងស្វាស ត្រូវការ​អ្វីខ្លះ ដើម្បី​ដាស់​អារម្មណ៍​លើ​គ្រែ​?

ពងស្វាស ត្រូវការ​អ្វីខ្លះ ដើម្បី​ដាស់​អារម្មណ៍​លើ​គ្រែ​?

​សុខភាព​ផ្លូវភេទ គឺជា​រឿង​សំខាន់បំផុត សម្រាប់​ជីវិត​គូ​។ ដូច្នេះ ការទទួល​ទានរ​បប​អាហារ ដែល​ជួយ​ដាស់​អារម្មណ៍​ផ្លូវ​ភេទបុរស ពិតជា​មិន​អាច​មើល​រំលង​បាន​ឡើយ​។ អញ្ចឹង តើ​អ្នក​មាន​ដឹង​ទេ​ថា​តើ មនុស្ស​ប្រុស​ត្រូវការ​អាហារ​អ្វីខ្លះ ដើម្បី​ធ្វើឲ្យ​មាំមួន ក្នុង​រឿង​លើ​គ្រែ​នោះ​។​

​ស្បៃ​ស្ពីណា​ច​
​វា​អាច​ជួយ​បង្កើន​ចរន្តឈាម​រត់ ទៅកាន់​ប្រដាប់​ភេទបុរស​។ ស្ពៃ​ប្រភេទ​នេះ មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ម៉ាញេស្យូម និង​ជួយ​កាត់បន្ថយ​ការ​រលាក​នៅក្នុង​ប្លោកនោម​។ ការ​ញ៉ាំ​ស្ពៃ​ស្ពីណា​ច​ជាប្រចាំ អាច​មាន​ប្រសិទ្ធភាព ប្រហាក់ប្រហែល​នឹង​ថ្នាំសម្រើប Viagra ដែរ​។​ប៉េង​ប៉ោះ​
​ការសិក្សា​បាន​រកឃើញថា មនុស្ស​ប្រុស​ដែល​ចូលចិត្ត​ញ៉ាំ​ប៉េងប៉ោះ ភាគច្រើន ឆាប់​មានកូន (​មេ​ជីវិត​មាន​សុខភាព​ល្អ​) និង​កាត់បន្ថយ​ការប្រឈមមុខ​ទៅនឹង ជំងឺ​ក្រពេញប្រូ​ស្តាត​។​

​អាហារ​ហឹរ​
​ទឹក​ជ្រលក់ ឬ​អាហា​រហឹរ អាច​បង្កើន​អ័រម៉ូន​បុរស testosterone​។ សារធាតុ capsaicin ដែល​មាន​នៅ​ក្នុង​អាហារ​ហឺ​រ អាច​បង្កើន​ទំហំ​ប្រដាប់ភេទ និង​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​។​

​ឪឡឹក​
​ផ្លែឈើ​ប្រភេទ​នេះ នឹង​ជួយ​ឲ្យ​លិង្គ​របស់​បុរស ឡើង​បានយូរ និង​ពន្យារ​ការឈាន​ដល់​ចំណុច​កំពូល សម្រាប់​ស្ត្រី​។ បុរស​ដែល​ឆាប់​ចេញ​ទឹកកាម គួរតែ​គិត​ដល់​ការ​ញ៉ាំ​ឪឡឹក​ហើយ​។​

​កាហ្វេ​
​បុរស​ដែល​ញ៉ាំ​កាហ្វេ​ពីរ ឬ​បី​ពែង​ក្នុង​មួយថ្ងៃ កម្រ​នឹង​មាន​បញ្ហា​ងាប់​លិង្គ​ណាស់​។ សារធាតុ​រំញោច ដែល​មាន​នៅក្នុង​កាហ្វេ នឹង​ជួយ​បង្កើន​លំហូរ​ឈាម ទៅកាន់​ប្រដាប់ភេទ ដែល​ធ្វើឲ្យ​វា​រីក​ធំ និង​រឹង​បានល្អ​។​

​ខ្ញី​
​មនុស្ស​ប្រុស​ខ្សោយ​ផ្លូវភេទ គួរ​ចាប់ផ្តើម​ញ៉ាំ​ខ្ញី​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន​។ ខ្ញី ជួយ​ធ្វើឲ្យ​លិង្គ​រឹងមាំ​ល្អ បង្កើន​គុណភាព​មេ​ជីវិត​ឈ្លោល និង​ការពារ​បញ្ហា​ងាប់​លិង្គ​។​

​ចេក​
​គ្មាន​អ្វី​ល្អ​ជាង​ចេក​ទៀត ចំពោះ​អ្នក​ខ្សោយ​ផ្លូវភេទ​នោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។