​គាំងបេះដូង អាច​ទាយ​ដឹង​មុន ដែរឬទេ​?

​គាំងបេះដូង អាច​ទាយ​ដឹង​មុន ដែរឬទេ​?

​បញ្ហា​គាំងបេះដូង គឺជា​មូលហេតុ​ចម្បង ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​ស្លាប់ ដោយសារ​ជំងឺ​បេះដូង​។ ការសិក្សា​ថ្មីៗ​បានបង្ហាញ​ថា មនុស្ស​ប្រហែល​ជា ៣០០ បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​រោគ​គាំងបេះដូង រៀងរាល់ ៥ នាទី ក្នង​មួយថ្ងៃៗ​។​

​តើ​ធ្វើ​ដូចម្តេច​ទៅ​ទើប​ដឹងថា យើង​មាន​ជំងឺ​បេះដូង​? តើ​ធ្វើ​ដូចម្តេច​ទៅ​ទើប​ដឹងថា យើង​អាច​នឹង​គាំងបេះដូង​? ជា​ការពិត​ណាស់ អ្នកជំងឺ​ភាគច្រើន​បាន​និយាយថា យើង​អាច​ដឹង​មុន ថា​ខ្លួនឯង​នឹង​មាន​បញ្ហា​គាំងបេះដូង ហើយ​ពួកគេ​បាន​ប្រញាប់​ទាក់ទង​ញាតិមិត្ត និង​គ្រូពេទ្យ​ភ្លាមៗ ក្រោយពី​ពួកគេ​បាន​អារម្មណ៍​បែបនេះ​។ ដើម្បី​ដឹង​ថា យើង​នឹង​ជួប​បញ្ហា​នេះ​ក៏​អត់ គ្រូពេទ្យ​មួយចំនួន​បាន​ណែនាំ ឲ្យធ្វើ​តេស្ត​ទៅលើ​ចុង​សក់ ដើម្បី​កំណត់​អំពី​អ័រម៉ូន​ស្ត្រេ​ស cortisol ដែលជា​មូលហេតុ​ចម្បង នៃ​ជំងឺ​គាំងបេះដូង​។​

​អ្វី​ទៅជា​រោគ​គាំងបេះដូង​?
​រោគ​គាំងបេះដូង កើតឡើង​នៅ​ពេល​ដែល​សាច់ដុំ​បេះដូង ស្រាប់តែ​លែង​ដំណើរការ ដោយសារ​ការ​ខ្វះ​ឈាម​ដឹកនាំ​អុកស៊ីសែន​។ រោគ​គាំងបេះដូង ជារឿយៗ កើតឡើង​ព្រម​គ្នា​នឹង ការឈឺ​ដើមទ្រូង បែកញើស​ច្រើន ដកដង្ហើម​ខ្លីៗ ឬ​មាន​អារម្មណ៍​មិន​ស្រួល នៅតាម​ដៃ ជើង ខ្នង ឬ​ធ្មេញ​ថ្គាម​។ អ្នក​ក៏​អាច​មាន​អារម្មណ៍​ថា វិលមុខ អស់កម្លាំង រក​ក្អួត និង​ត្រជាក់​ចុងដៃចុងជើង​ផងដែរ​។​

​វិធី​ទស្សន៍ទាយ​ថា នឹង​គាំងបេះដូង ជាមួយនឹង​សរសៃសក់​?
​អ័រម៉ូន cortisol ជាធម្មតា ត្រូវ​បាន​បញ្ចេញ អំឡុង​ពេល​អ្នក​មាន​ស្ត្រេ​ស​។ អ័រម៉ូន​នេះ ក៏​ត្រូវបាន​គេ​រកឃើញ​ផងដែរ តាមរយៈ​ការពិនិត្យ​មើល​លើ​ទឹកនោម ឈាម និង​សក់​។ អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា សក់​នៅលើ​ក្បាល​យើង ដុះ​លូតលាស់​យឺតៗ ដែល​ជា​មធ្យម​គឺ ១ សង់ទីម៉ែត្រ​ក្នុង​មួយខែ សម្រាប់​មនុស្ស​ទូទៅ​។​ ​ដូច្នេះ ការ​ដុះ​ប្រហែល ៦ សង់ទីម៉ែត្រ នឹង​បញ្ជាក់​អំពី វត្តមាន​នៃ​កម្រិត​អ័រម៉ូន cortisol ហើយ​ប្រសិនបើ​អ្នក​មាន​អ័រម៉ូន​នេះ​ច្រើន វា​បញ្ជាក់​ថា អ្នក​កំពុងតែ​ប្រឈមមុខ​នឹង ជំងឺ​គាំងបេះដូង​ហើយ​។​

​ប៉ុន្តែ ទោះបីជា​យ៉ាងនេះក្តី វា​មិន​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់ អំពី​ការរកឃើញ​នេះឡើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។