PEC​និយាយ​ថា អ្នកកាសែត​យ៉ាងតិច​135​នាក់​ស្លាប់​ក្នុង​ឆ្នាំ​2015

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ PRESSE EMBLEME CAMPAGNE (PEC) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៤ មក​រា ថា អ្នកកាសែត​យ៉ាងតិច​១៣៥​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ប្រទេស និង​តំបន់​៣៣​ក្នុង​ឆ្នាំ​២០១៥ ។

អង្គការ​នេះ​មា​នទី​តាំងនៅ​ក្រុង​ហ្សឺ​ណែវ​ក្នុង​របាយការណ៍​របស់​ខ្លួន​គូសបញ្ជាក់​ថា រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​អ្នកកាសែត​ស្លាប់​ច្រើន​បំផុត​ក្នុង​ទស​វត្ស​ចុង​ក្រោយ ។ PEC កត់សម្គាល់​ឃើញ​អ្នកកាសែត​១៣៨​នាក់​ស្លាប់​ក្នុង​ឆ្នាំ​២០១៤ ។

អគ្គលេខាធិការ​របស់ PEC លោក BLAISE LEMPEN អះអាង​ថា គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​របស់​បណ្តា​អ្នកកាសែត​នៅ​តែ​មាន​ខ្ពង់​ទៀត​ក្នុង​ឆ្នាំ​២០១៦ ។ ជា​ឧទាហរណ៍​ដូច​ការ​ប៉ុនប៉ង​ធ្វើឃាត​ប្រឆាំង​លោក OMAR FARUK OSMAN អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​សូ​ម៉ា​លី NUSOJ សហ​ស្ថាបនិក​របស់ PEC ក្នុង​ឆ្នាំ​២០០៤ កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ព្រមទាំង​ការ​វាយប្រហារ​ភេរវកម្ម​នានា​ប្រឆាំង​អ្នកកាសែត​ដែល​មានការ​កើនឡើង​ជាដើម ។

PEC សង្ស័យ​ថា អំពើ​ភេរវកម្ម និង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម​មានការ​កើនឡើង​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦ ហើយ​អាច​បង្ក​ឱ្យ​មានការ​ស្លាប់ របួស ការ​ចាប់ពង្រត់ ការ​ចាប់​ឃុំឃាំង និង​ការ​គំរាមកំហែង​បណ្តា​អ្នកកាសែត​ដែល​ប្រឈម​មុខ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពេញការងារ​ពួក​គេ ដោយ​សេរី ហើយ​កាត់​បន្ថយ​ថែម​ទៀត​ដល់​សេរីភាព​សារព័ត៌មាន ។

PEC ស្នើ​ដល់ អ​.​ស​.​ប ឱ្យ​អនុវត្ត​បណ្តា​យន្តការ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ស៊ើបអង្កេត និង​ការ​កាត់ទោស ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងនី​ទណ្ឌ​ភាព ។

យោង​តាម​ស្ថិតិ​របស់​អង្គការ​នេះ​ថា ប្រទេស​១០ តំណាង​ឱ្យ​២​ភាគ​៣​នៃ​អ្នកកាសែត​រង​គ្រោះ​ទាំង​១៣៥​នាក់ ក្នុង​ឆ្នាំ​២០១៥ ។ ស៊ី​រី​គឺជា​ប្រទេស​មាន​អ្នកកាសែត​ស្លាប់​ច្រើន​ជាងគេ​ដល់​១៣​នាក់ បន្ទាប់​មក​គឺ​អីុ​រ៉ា​ក់ ហើយ​ម៉ិចស៊ិក​មាន​អ្នកកាសែត​១០​នាក់​ត្រូវ​សម្លាប់​៕