Man United គ្រោង​ចំ​ណោ​យ​៧៥​លាន​ផោន​ទិញ Gareth Bale

​កីឡា​៖​ក្រុម​បិសាច​ក្រហម Manchester United ត្រៀម​លុយ​ជាច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ដេញថ្លៃ​នាំយក​កីឡាករ​បម្រើ​ប្រយុទ្ធ Gareth Bale ពី​ក្លិប Real Madrid នៅពេល​ខាងមុខនេះ​។ នេះ​បើ​យោងតាម​គេហទំព័រ The Mirror​។​

​    ​បន្ទាប់ពី​ក្លិប Real Madrid បាន​បណ្តេញ​លោក Rafa Benitez ចេញពី​តំណែង ហើយ​ជំនួស​មកវិញ​ដោយ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម​មាន់គក​បារាំង​គឺ Zinedine Zidane ធ្វើ​ឲ្យ​ក្រុម Man United អាចមាន​សង្ឃឹម​ច្រើន​ក្នុងការ​ចុះកិច្ចសន្យា​ជាមួយ​អតីត​ខ្សែបម្រើ​របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham វ័យ​២៦​ឆ្នាំ​រូបនេះ​មកកាន់​ទឹកដី​អង់គ្លេស​វិញ​។​

​     គួរ​បញ្ជាក់ដែរថា លោក Louis Van Gaal អ្នកចាត់ការ​របស់​ក្លិប Man United បានគ្រោង​ចំណាយ​ប្រមាណ​៧៥​លាន​ផោន​ក្នុងការ​នាំយក​កីឡាករ​ខ្សែបម្រើ ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ​ពី​ក្លិប Real Madrid មកកាន់​កីឡាដ្ឋាន Old Trafford ដើម្បី​បង្កើន​ទម្រង់​លេង​ឲ្យ​បានល្អ​ជាង​មុន​ក្នុងការ​ឈានទៅ​ដណ្តើម​ជើងឯក Premier League នៅ​រដូវ​នេះ​៕

Man United គ្រោង​ចំ​ណោ​យ​៧៥​លាន​ផោន​ទិញ Gareth Bale