គ្មានអ្នកណាជេរ ហ៊ុន សែន ខ្លាំង ដូចប៉ុលពត ទីបំផុតរលាយ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការរិះគន់ នឹងពាក្យមុសារ និន្ទា សម្តេច តេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងការដឹក នាំនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្មានអ្នកណាជេរសម្តេចខ្លាំង ដូចប៉ុលពតនោះទេ ទីបំផុតរលាយ។

នៅក្នុងឱកាសចូលរួមសម្ពោធស្ពាន អាកាស៥មករា និងផ្លូវក្រោមដី នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា  គ្មានអ្នកណាម្នាក់ដែលជេរសម្តេចខ្លាំងក្លា ដូចប៉ុលពតនោះទេ ដោយប្រៀបធៀបទៅនឹងការជេរ របស់ក្រុមប្រឆាំង មួយចំនួនថា នៅមានកម្រិតទាប ណាស់៕

គ្មានអ្នកណាជេរ ហ៊ុន សែន ខ្លាំង ដូចប៉ុលពត ទីបំផុតរលាយ