ជិះ​ម៉ូតូ​ប៉ះ​គូថ​រថយន្ត របួសធ្ងន់​ស្រាល​យុវតី​៣​នាក់​

ភ្នំពេញ: យុវតី​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ខណៈ​ជិះ​ម៉ូតូ​ទៅ​ប៉ះ​គូថ​រថយន្ត បណ្តាល​ឲ្យ​ដួលរងរបួស កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុចមុខ​សាលា​ដុន​ម៉ូ​ស្កូ ផ្លូវ​ណត​ប្រ៊ី​ដ ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

ជិះ​ម៉ូតូ​ប៉ះ​គូថ​រថយន្ត របួសធ្ងន់​ស្រាល​យុវតី​៣​នាក់​

 នៅមុខ​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត FUSO ដឹកទំនិញ​ក្បាល​ពណ៌​លឿង មានបិទ​ពាក្យ​( ដឹកជញ្ជូន​M70) ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0904 បើកបរ​ដោយបុរស​ម្នាក់ ក្នុង ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មកដល់​ចំណុចកើតហេតុរថយន្ត​នោះបាន​បង្អង់​ល្បឿន ភ្លាមៗ​នោះ​មាន​យុវតី​៣​នាក់ ជិះ​ម៉ូតូហុងដា Zoomer X​ពាក់​ស្លាក់​លេខ ភ្នំពេញ​1FD-6689 ជិះ​មកពី​ក្រោយ​ចាប់​ហ្វាំ​ងមិនទាន់បាន​ប៉ះ​កំណាត់ ក្រោយ​នៃ​រថយន្ត ហើយ​ដួល​បណ្តាលអោយ​របួសធ្ងន់​២ និងស្រាល​ម្នាក់​។​

ជិះ​ម៉ូតូ​ប៉ះ​គូថ​រថយន្ត របួសធ្ងន់​ស្រាល​យុវតី​៣​នាក់​

 ក្រោយ​កើតហេតុ​គេ​ឃើញ​មាន មន្ត្រី​យោធា​ពី​អង្គភាព ង​៧០​ម្នាក់ បានមក​ជួយអន្តរាគមន៍​និង​រំដោះ​រថយន្ត​យកទៅ​បាត់​ដោយ​មិនមាន​ចេញ​សំណង ឬ​ថ្លៃព្យាបាល​អ្វី​ទាំងអស់​៕​R