នៅ​ខេត្តតាកែវ ស្លាប់ ១៥១ នាក់ របួសធ្ងន់​ស្រាល ៥៨២ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

តាកែវ: ករណី​គ្រោះថ្នាក់​ចរាចរណ៍​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចេះតែ​បន្ត​កើនឡើង​ឥតឈប់ឈរ ធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស​ស្លាប់ របួស និង​ខាតបង់​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​សន្ធឹក​ស​ន្លា​ប់​ផងដែរ ដែល​កត្តា​ទាំងនេះ បង្កឡើង​ដោយ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​។ ជាក់ស្តែង ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ខេត្ត​ប្រចាំឆ្នាំ​២០១៥ មានការ​កើនឡើង​ចំនួន ៣២៥ លើក លើ ២៨៧ លើក បើ​ធៀប​ឆ្នាំ​២០១៤ កើនឡើង ៣៨ លើក ស្មើនឹង ១៣,២៤ ភាគរយ​។​

​លោក​ឧ​ត្ត​ម​សេនីយ​ត្រី អ៊ុន សារិន ស្នងការរង ទទួលបន្ទុក​ការិយាល័យ​កណ្ដាល​សណ្ដាប់​ធ្នាប់ ខេត្តតាកែវ បានអោយដឹងថា នៅ​ឆ្នាំ​២០១៥ កន្លងទៅនេះ នៅ​ទូទាំង​ខេត្តតាកែវ គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស សរុប​ចំនួន ៧៣៣ នាក់ លើ ៦៣២ នាក់ កើនឡើង ១២១ នាក់ (​ប្រុស ៥៥១​នាក់​) ក្នុងនោះ ស្លាប់ ១៥១​នាក់ លើ ១០០​នាក់ (​ប្រុស ២៣​នាក់​) កើនឡើង ៥១​នាក់ របួសធ្ងន់ ៣១៩​នាក់ លើ ២៨៦​នាក់ (​ប្រុស ២៥៤​នាក់​) កើនឡើង ៣៣​នាក់ ។ របួសស្រាល ២៦៣​នាក់ លើ ២៤៦​នាក់ (​ប្រុស ១៦៩​នាក់ ) កើនឡើង ១៧​នាក់ ។​

​លោក​ស្នងការរង បាន​បន្តថា ខូចខាត​មធ្យោបាយ សរុប​ចំនួន ៥៣៤ គ្រឿង លើ ៤៨៥ គ្រឿង ក្នុងនោះ រថយន្ត​តូច ៩៣ គ្រឿង លើ ៩៨ គ្រឿង រថយន្ត​ធំ ៤៤ គ្រឿង លើ ២៦​គ្រឿង ម៉ូតូ ៣៤៨​គ្រឿង លើ ៣២៥​គ្រឿង និង​យាន​ផ្សេងៗ​ចំនួន ៤៩​គ្រឿង លើ ៣៦ គ្រឿង​។ មូលហេតុ​នៃ​គ្រោះថ្នាក់​ទាំងនោះ បណ្តាលមកពី​កត្តា​មនុស្ស ៣២០​ករណី កត្តា​ផ្លូវ ១​ករណី និង​កត្តា​យានយន្ត ៤​ករណី​៕