សម្តេច ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​ចេញទៅ​ប្រទេស​វៀតណាម

​រាជធានី​ភ្នំពេញ​៖សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រដ្ឋសភា​កម្ពុជា ចាក​ចេញពី​កម្ពុជា ទៅ​ចូលរួម​ពិធី​រំលឹក​ខួប​ទី​៧០ នៃ​ការបោះឆ្នោត​សកល​លើកដំបូង របស់​ប្រទេស​វៀតណាម​។​

​តាម​ព័ត៌មាន​បាន​បញ្ជាក់ថា ពិធី​រំលឹក​ខួប​ទី​៧០ នៃ​ការបោះឆ្នោត​សកល​លើកដំបូង របស់​វៀតណាម គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែលមាន​ខ្លឹមសារ យ៉ាងសំខាន់ ចំពោះ​រដ្ឋសភា និង​ប្រជាជន​វៀតណាមក្នុង​ដំណើរ​ការតស៊ូ និង​ដណ្តើម​ឯករាជ្យរបស់​ប្រជាជន​វៀតណាមដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៥ និង​ទី​៦ ខែមករា ឆ្នាំ​២០១៦​នេះ​៕

សម្តេច ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​ចេញទៅ​ប្រទេស​វៀតណាម
សម្តេច ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​ចេញទៅ​ប្រទេស​វៀតណាម