អត់ទាន់ដឹង​មានរឿងអី !​ វិទ្យុ ABC​ ប្រកាសមិនទទួល​ព័ត៌មានដូចសព្វដង

រាជធានីភ្នំពេញ ៖ ​នៅប៉ុន្មាននាទីមុននេះ ​Facebook Page ​ដែលមានឈ្មោះ ABC Cambodia Family ​ដែលគេស្គាល់ថាជារបស់វិទ្យុ ​ABC ​បានសរសេរ​ខ្លឹមសារខ្លីមួយ​ថា​" ក្រាបសុំទោស​អ្នកស្តាប់ជាទីគោរព ​អ្នកបាត់កូន ​អ្នកបាត់សាច់ញាតិ​ អ្នកជួបបញ្ហា ​ព័ត៌មានបន្ទាន់ៗនានា អគ្គិភ័យ ​គ្រោះថ្នាក់ចរាចរណ៏​ ​ការងារសង្គមនានា ABCប្រហែល​មិន​អាចធ្វើអ្វីបានទៀតទេ..​ សុំទោស...." ។

មកដល់ម៉ោង៤និង០៩​នាទីរសៀលថ្ងៃទី០៥ មករា​ ២០១៦ដដែលនេះ​ គេហទំព័រកោះសន្តិភាពមិនអាច​ទាក់ទងការសុំអត្ថាធិប្បាយ​ភ្លាមៗបានទេពីលោកអាចារ្យអេ ម្ចាស់​ស្ថានីយ៍វិទ្យុ ​ក៍ដូចជាបុគ្គលិកវិទ្យុABC ​។ ចំណែក ​មកដល់ម៉ោង៤និង១០នាទី​រសៀលថ្ងៃអង្គារនេះដែរ វិទ្យុABC ​គេឮតែសំឡេងផ្សាយពាណីជ្ជកម្មប៉ុណ្ណោះ៕