សម្ពោធ​ «​អគារ​មរតក​តេ​ជោ​​» ​របស់ក្រសួងបរិស្ថានមានតម្លៃ​ទឹកប្រាក់​ ៨ ​លាន​ដុល្លារ

​ភ្នំពេញ​៖​អគារ​ដ៏​ថ្មីស្រឡាង​ទើបតែនឹង​សាងសង់​រួច​ដែលមាន​លក្ខណៈ​ទំនើប​របស់​ក្រសួងបរិស្ថាន​ដោយ​ក្នុងនេះ​ត្រូវ​ចំណាយ​នូវ​ទឹកប្រាក់​ប្រមាណ​៨​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៦​កន្លងមក​។​

ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អគារ​កន្លែង​ថ្មី​ដែល​ទើប​សាងសង់​រួចរាល់​នេះ​ត្រូវបាន​ប្រារព្វ​ពិធី ប្រោះ​​ព្រំ សូត្រមន្ត ចម្រើន​ព្រះ​បរិ​ត សុំ​សិរី​សួរ​ស្តី សេចក្តីសុខ​សប្បាយ និង​ជ័យ​មង្គល ដល់​ថ្នាក់ដឹកនាំ មន្ត្រី​រាជ​ការ អ្នកមុខអ្នកការ ក្នុង​ការចូល​បំរើកា​រងារ​ចាប់ពីពេលនេះ​តទៅ​។​

សម្ពោធ​ «​អគារ​មរតក​តេ​ជោ​​» ​របស់ក្រសួងបរិស្ថានមានតម្លៃ​ទឹកប្រាក់​ ៨ ​លាន​ដុល្លារ

ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន​លោក សៅ សុភាព នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រ​​សួង បរិស្ថាន បានឱ្យដឹងថា​អគារ​ថ្មី​របស់​ក្រសួងបរិស្ថាន​ទើបតែ​សាងសង់​រួចរាល់​នេះ​ត្រូវបាន​គេ​ប្រសិទ្ធ​​នាម​ថា​«​អគារ​មរតក​តេ​ជោ​»​។​វា​ជា​សមិទ្ធិផល​ថ្មី​មួយ របស់​រាជរដ្ឋាភិបាល ដែល​ត្រូវបាន​សាងសង់ឡើង ចាប់តាំងពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៤ ហើយ​ចំណាយពេល​៥៧៤​ថ្ងៃ ។​អគារ​នេះដែរ​បាន​សាងសង់​លើ​ផ្ទៃ​​ដី​ជាង​៦០០០ ម៉ែត្រការ៉េ​និង​ត្រូវ​ចំណាយ​ថវិកា ប្រមាណ​៨​លាន​ដុល្លារ​អាមេរិក​។​អគារ​នេះ​មាន​កម្ពស់​៧​ជាន់​(​រាប់ទាំង​ជាន់​ក្រោម​ដី​) មាន​ផ្ទៃក្រឡា​ជាង​១៨០០០​ម៉ែត្រការ៉េ និង​អាច​រៀប​ជា​ការិយាល័យ​មាន​ផ្ទៃ​ក្រឡា​ប្រមាណ​ជា​១៥០០០​ម៉ែត្រ ការ៉េ​។​។​

សម្ពោធ​ «​អគារ​មរតក​តេ​ជោ​​» ​របស់ក្រសួងបរិស្ថានមានតម្លៃ​ទឹកប្រាក់​ ៨ ​លាន​ដុល្លារ

លោក​បាន​អះអាងថា “​សមិទ្ធិផល​នេះ​ពិតជា​ឆ្លើយតប​តាម​ពេលវេលា និង​តម្រូវការ​ជាក់ស្តែង​រប​ស់​ក្រ​​សួង​បរិស្ថាន បាន​ខិតខំ​ធ្វើការ​កែសម្រួល រចនាសម្ព័ន្ធ​ដឹកនាំ​របស់ខ្លួន ក៏ដូចជា​ធ្វើ​ទំនើបកម្ម រួមទាំង​ការ​ពិ​និត្យ​សមត្ថភាព​មន្ត្រីរាជការ​ដែល​យើង​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ពិសេស​បន្ទប់​ការិយាល័យ​តែម្តង​”​។
លោក​ថា អគារ​កន្លែង​ថ្មី​នេះ​ពិត​ជាមាន​សារៈសំខាន់ ហើយ​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ក្រសួងបរិស្ថាន ខណៈ​ទីតាំង​ក្រសួងបរិស្ថាន​មុន​ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​សី​សី​ហនុមាន​ស្ថានភាព​តូចចង្អៀត និង​មាន​អគារ​ចាស់​ទ្រុឌទ្រោម មាន​បន្ទប់​ការិយាល័យ​មាន​ចំនួន​មិន​គ្រប់គ្រាន់ ឆ្លើយតប តាម​ត​ម្រូ​វ​ការ​នៃ​ការងារ ។​

សម្ពោធ​ «​អគារ​មរតក​តេ​ជោ​​» ​របស់ក្រសួងបរិស្ថានមានតម្លៃ​ទឹកប្រាក់​ ៨ ​លាន​ដុល្លារ

គួរ​បញ្ជាក់ថា ទីតាំង​ក្រសួងបរិស្ថាន​ចាស់​គឺ​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះសីហនុ ហើយ​ត្រូវបាន​​ដោះដូរ​ចាប់តាំងពី​អាណត្តិ​មុន​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ រតនា ខ​ប​ភើ​រេ​ហ្សិ​ន​បន្ទាប់ពី​រើម​កសាង​សង់ អគារ​ទីស្តីការ​ថ្មី​ដែល​ស្ថិតនៅ​ខាងកើត​អគារ​កាស៊ីណូ​ណា​ហ្កា​វើ​ល​នៅក្នុង​មជ្ឈមណ្ឌល កោះ​ពេជ្រ ៕
​ដេប៉ូ​

សម្ពោធ​ «​អគារ​មរតក​តេ​ជោ​​» ​របស់ក្រសួងបរិស្ថានមានតម្លៃ​ទឹកប្រាក់​ ៨ ​លាន​ដុល្លារ