Beckham អបអរ​ Zidane ពេល​ក្លាយ​ជា​អ្នក​ចាត់​ការ Real Madrid

Beckham អបអរ​ Zidane ពេល​ក្លាយ​ជា​អ្នក​ចាត់​ការ Real Madrid

David Beckham បាន​សំដែង​ការ​អបអរសាទរ​ដល់​លោក Zinedine Zidane លើ​បណ្ដាញ​សង្គម Instagram និង Facebook របស់​ខ្លួន ក្នុង​ឱកាស​ដែល​អតីត​មិត្ត​រួម​ក្រុម ​ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​ថ្មី ក្លិប​យក្ស​អេស្ប៉ាញ Real Madrid។

 

កំពូល Super Star ដ៏​ល្បីល្បាញ​ទាំងពីរ​ធ្លាប់​ចំណាយ​ពេល​៣ឆ្នាំ​ជាមួយគ្នា​លេង​នៅ Real ក្រោយ Beckham ផ្ទេរ​ពី Manchester United ទៅ​កាន់​ទឹក​ដី Bernabeu កាល​ពី​ឆ្នាំ ២០០៣។

 

Beckham អបអរ​ Zidane ពេល​ក្លាយ​ជា​អ្នក​ចាត់​ការ Real Madrid

 

Beckham បាន​សរសេរ​លើ​គណនី Instagram និង Facebook របស់​ខ្លួនថា៖ “តើ​មាន​អ្វី​ដែល​ល្អ​ជាង​នេះ​ទៀត នៅ​ពេល​ដែល​មនុស្ស ម្នាក់(គាត់​សំដៅ​លើ Zidane) ធ្លាប់​ជា​កីឡាករ​ដ៏​ឆ្នើម ហើយ​ពេល​នេះ​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ក្លិប​មួយ​ដែល ទាំង​គេ ទាំង​ខ្ញុំ​ស្រលាញ់… គាត់​មនុស្ស​ម្នាក់​ដែល​ចេះ​ដឹកនាំ មាន​ភក្ដី​ភាព និង​មិន​ងាយ​បណ្ដោយ​ខ្លួន​ឲ្យ​ចុះ​ចាញ់។ គាត់​ពិត​ជា អ្នក​ដែល​សាក​សម​បំផុត​សម្រាប់​ការងារ​នេះ”។

 

Zidane ធ្លាប់​ជា​ខ្សែ​បម្រើប្រយុទ្ធ Real Madrid រយៈ​ពេល​៥​ឆ្នាំ ពី​ឆ្នាំ ២០០១-០៦ ដោយ​បង្ហាញ​ខ្លួនបាន ១៥៥​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៣៧គ្រាប់។ ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​វិញ អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំង ធ្លាប់​ជា​ជំនួយការ​លោក Carlos ancelotti និង​ជា​គ្រូ​បង្វឹក​ក្រុមReal Madrid Castilla៕

 

អត្ថបទ​ទាក់ទង៖ Zidane ​ប្ដេជ្ញា​ជួយ​ Real ពេញ​ទំហឹង ក្រោយ​​ឡើង​តំណែង​អ្នកចាត់ការ​ថ្មី

ចុចអាន៖ ហេតុ​​ផល៦​​យ៉ាង ដែល​ Benitez ​ត្រូវ​ Real បណ្ដេញ​ចេញ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ 101greatgoals