នាង Taylor Swift និងមិត្តប្រុស Calvin Harris គ្រោងភ្ជាប់ពាក្យឆាប់ៗនេះ

អាមេរិក៖ បើទោះបីជាកំពូលតារាចម្រៀងនាង Taylor Swift ធ្លាប់ល្បីថាដូរមិត្តប្រុសដូច សម្លៀកបំពាក់ក៏ពិតមែនប៉ុន្តែសម្រាប់ Calvin Harris ដែលជាមិត្តប្រុសចុងក្រោយនេះ ត្រូវគេជឿជាក់ថា នឹងក្លាយជាស្វាមីរបស់នាង ដោយអ្នកទាំងពីរតែងនិយាយជាញឹកញាប់ ពីគម្រោងភ្ចាប់ពាក្យនិងរៀបការជាមួយគ្នា ។

ប្រភពព័ត៌មានពី Hollywood Life បានឲ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា តារាចម្រៀងវ័យ២៦ឆ្នាំនាង Taylor Swift និងមិត្តប្រុសវ័យ៣១ឆ្នាំ DJ Calvin Harris ដែលកំពុងស្នាក់នៅជាមួយគ្នា ក្នុងផ្ទះតែមួយនៅ Beverly Hills នោះបាននិយាយពីគម្រោងភ្ជាប់ពាក្យដែលដំណឹងនេះធ្វើឲ្យអ្នកគាំទ្រជឿជាក់ថា អ្នកទាំងពីរអាចរៀបការជាមួយគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្រៅពីរស់នៅជាមួយគ្នានិងដើរទៅណាមកណាទាំងត្រសង ប្រភពព័ត៌មានពីអ្នកជិតស្និទ្ធក៏បានបង្ហើបដែរថាTaylor Swift និងមិត្តប្រុសថែមទាំងធ្លាប់និយាយគម្រោងមានកូនទៀតផង ។

បើទោះបីជាអ្នកទាំងពីរ មានភាពស្និទ្ធស្នាលដូចប្តីប្រពន្ធ មិនមានអ្វីលាក់បាំងបែបនេះក្តី តែ អ្នកដំណាងរបស់តារាចម្រៀងនាង Taylor Swift បានចេញមុខមកបកស្រាយថាពួកគេគ្រាន់តែ ចំណាយពេលជាមួយគ្នាក្នុងឱកាសឆ្លងឆ្នាំ តែប៉ុណ្ណោះ ដោយមិនបានរស់នៅផ្ទះ តែមួយជាមួយគ្នាឡើយ ៕

នាង Taylor Swift និងមិត្តប្រុស Calvin Harris គ្រោងភ្ជាប់ពាក្យឆាប់ៗនេះ

នាង Taylor Swift និងមិត្តប្រុស Calvin Harris គ្រោងភ្ជាប់ពាក្យឆាប់ៗនេះ