សុះ ម៉ាច គាំទ្រច្បាប់ថ្មី តែស្នើរឲ្យមានការ អប់រំច្បាប់ចរាចរថ្មីមុន អនុវត្តបែបគំហុក

ភ្នំពេញ៖ ស្របពេលដែលច្បាប់ចរាចរថ្មី កំពុងតែក្លាយទៅជាប្រធានបទក្តៅគគុក របស់ប្រជាពលរដ្ឋ និងអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook នោះ គេឃើញប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ក៏បានចេញមុខសាទរ ចំពោះច្បាប់ថ្មី ប៉ុន្តែនៅក្នុងនោះ លោកក៏បានស្នើឲ្យរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយអប់រំច្បាប់ថ្មីមុន ចាំអនុវត្តច្បាប់ជាក្រោយក៏មិនហួសពេលដែរ ។

តាមរយៈសារវែងអន្លាយ ដែលតារាចម្រៀង និងជាប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានសរសេរបង្ហោះនៅលើ Facebook របស់ខ្លួនកាលពីយប់មិញនេះថា «សូមសរសើររដ្ឋាភិបាលចែង និងអនុវត្តច្បាប់ចរាចរថ្មី ទោះបីបានផលវិជ្ជមាន និងអវិជ្ជមានក៏ដោយថ្មីៗនេះ គឺល្បាញល្បីគ្រប់ទិសទី ទូទាំងប្រទេសជាពិសេស ក្នុងបណ្តាញសង្គម Facebook និងសារពត៌មានខ្លះៗ ព្រោះថាទាំងប្រជាពលរដ្ឋ សិស្សនិស្សិតមន្ត្រីរាជការ នរណាៗក៏គេនិយាយពីរឿងហ្នឹងដែរ អាចនិយាយបានថាពិតជាល្បីសម្រាប់ពេលបើកទំព័រសករាជថ្មី ដើមឆ្នាំ២០១៦នេះតែម្តង សូម្បីតែខ្សែរភាពយន្តបរទេសភាពយន្តខ្មែរ បទចម្រៀងក៏មិនអាចដណ្តើមយកប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៏ជាង ច្បាប់ចរាចរថ្មីនេះដែរ!»។

ក្នុងសារនោះបានសរសេរទៀតថា «ទស្សនៈ ខ្ញុំផ្ទាល់ខ្ញុំគាំទ្រក្នុងការបង្កើតច្បាប់ តែក៏គួរពិនិត្យពិចារណា ទៅតាមមាត្រាខ្លះឲ្យសមស្របទៅតាមកាលៈទេសៈ កម្រិតជីវភាពរួមទាំងចំណេះដឹង ច្បាប់ចរាចររបស់ប្រជាពលរដ្ឋ សព្វថ្ងៃនេះផង!យ៉ាងហោចណាស់ក៏យកត្រឹមច្បាប់ ប្រទេសជិតខាងក្នុងអាស៊ី យើងមកសិក្សា និងអនុវត្តជាមុនសិន ទៅបើអនុវត្តបែបគំហុកអញ្ចឹងនោះ វាមិនបានផលល្អទាំងអស់នោះទេ ត្រូវធ្វើមួយជំហានៗ ហើយងាកមកកសាងនិងពង្រីកផ្លូវឲ្យបានច្រើន និងទូលាយបែងចែកផ្លូវឡាននិងម៉ូតូអោយដាច់ពីគ្នាកំណត់ល្បឿន ទៅតាមទីប្រជុំជនតំបន់នានា យានយន្តគ្រប់ប្រភេទ ត្រូវសមស្របទៅតាមស្តង់ដារ នៃច្បាប់ហើយយានយន្ត តូចធំគ្រប់ប្រភេទទាំងអស់ គួរបំពាក់ឧបករណ៏អោយបានត្រឹមត្រូវ សំខាន់បំផុតគឺអប់រំផ្សព្វផ្សាយ បង្កើនចំណេះដឹងរឹតបន្តឹង ច្បាប់ដល់អ្នកបើកបរទាំងអស់ ឲ្យកាន់តែយល់ច្បាស់ និងគោរពជាមុនសិនទើបប្រសើរជាង។ វានឹងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរបានប្រសើរជាងនេះ! សូមទោសផងបើមានខុសឆ្គង!នេះគ្រាន់តែជាយោបល់បន្តិចបន្តួចគ្រាន់ជួយរួមចំណែកក្នុងសង្គមប៉ុណ្ណោះ!!»៕