រលូតកូនរួច គួរតែធ្វើដូចម្តេចទើប សុខភាពរឹងមាំវិញ

សុខភាព៖ បច្ចុប្បន្ននេះ មាននារីមួយចំនួនព្រោះតែសម្ពាធការងារ សុខភាពមិនល្អ ឬមានជំងឺផ្លូវចិត្ត តែងតែមានអាការៈរលូតកូនដោយមិនដឹងខ្លួន ដូចនេះក្រោយពេលដែលកូនមិននៅជាមួយអ្នករួច អ្នកត្រូវតែថែសុខភាពអ្នកឱ្យបានល្អទើបអ្នកអាចទទួលជោគជ័យក្នុងការមានផ្ទៃពោះលើកក្រោយ។ តើមានអ្វីខ្លះទៅ?

1.ចំនុចដែលចំបងជាងគេ ហើយក៏ជាចំនុចដែលអ្នកត្រូវតែអនុវត្តដោយខានពុំបាននោះគឺត្រូវតែសម្រាកឱ្យបានច្រើន ព្រោះមានតែការគេងឱ្យបានគ្រប់ទេ ទើបសុខភាពល្អ ហើយមិនត្រូវធ្វើការងារធ្ងន់ឡើយ។

2.អ្នកត្រូវតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹមផ្សេងៗឱ្យបានច្រើនទើបអ្នកឆាប់មានកម្លាំងឡើងវិញ ដោយមិនត្រូវពិបាកចិត្ត ហើយមិនព្រមបរិភោគអ្វីឡើយ ព្រោះវាកាន់តែធ្វើឱ្យសុខភាពអ្នកទ្រុតទ្រោម ហើយមិនអាចជួយឱ្យអ្នកបានកូនមកវិញឡើយ ដូចនេះអ្នកត្រូវតែកាត់ចិត្ត ហើយពិសារឱ្យបានគ្រប់គ្រាន់ដើម្បីអាចទទួលបានកូនមួយទៀត។

3.ប្រសិនជាទ្វារមាសអ្នកចេញឈាមច្រើន អ្នកត្រូវតែឧស្សាហ៍ប្តូរសំលីអនាម័យ ទើបវាមិនឆ្លងមេរោគចូលតាមទ្វារមាសនោះ។

4.អ្នកមិនត្រូវលើករបស់ធ្ងន់ៗក្នុងរយៈពេល២អាទិត្យឡើយ ម្យ៉ាងទៀតត្រូវតែកាត់បន្ថយសកម្មភាពមួយចំនួនដែលប្រើត្រូវកម្លាំងពោះ ជាងនេះទៅទៀតមិនត្រូវហាត់ប្រាណដោយប្រើចលនាធ្ងន់ៗឡើយ។

5.ចំពោះការងារក្រុមហ៊ុន អ្នកមិនត្រូវថែមម៉ោង ហើយធ្វើដល់យប់ជ្រៅឡើយ អ្នកត្រូវតែកាត់បន្ថយ ឬអ្នកអាចឈប់ធ្វើការងារមួយរយៈក៏បាន ដើម្បីឱ្យសុខភាពអ្នករឹងមាំជាមុនសិន ទើបបន្តធ្វើការងារទៀត នោះវានឹងមិនប៉ះពាល់ដល់សុខភាពអ្នកឡើយ៕

រលូតកូនរួច គួរតែធ្វើដូចម្តេចទើប សុខភាពរឹងមាំវិញ

ប្រភព៖ គេហទំព័រ www.health.com.kh