តើអ្នកដឹងអ្វីខ្លះអំពី មេជីវិតឈ្មោល?

១. មេជីវិតឈ្មោលដែលងាប់ នៅមានសុខភាពល្អ
តើអ្នកដឹងទេថា មេជីវិតឈ្មោលដែលងាប់ហើយ ក៏មានសុខភាពល្អផងដែរ គឺមានន័យថា គេប្រហែលជាអាចយក មេជីវិតឈ្មោលដែលងាប់នោះ ទើបបង្កកំណើត ហើយបង្កើតជាគភ៌បាន។

២. ពងស្វាសតែមួយ គឺគ្រប់គ្រាន់ហើយ
បុរសដែលមានពងស្វាសតែមួយ គឺនៅតែអាចមានសមត្ថភាព ក្នុងការបង្កកំណើត និងមានកូនបាន ពីព្រោះពងស្វាសតែមួយ ក៏អាចបញ្ចេញមេជីវិតឈ្មោលបានផងដែរ ប៉ុន្តែ បើមានពីរ គឺរឹតតែមានលទ្ធភាព ព្រោះទឹកកាម ត្រូវបានចេញពីពងស្វាសទាំងអស់។

៣. ការផលិតមេជីវិតឈ្មោល
មេជីវិតឈ្មោលអាចរស់នៅ ក្នុងរាងកាយមនុស្សស្រីបានរយៈពេល ៥ ថ្ងៃ។ ម្យ៉ាងវិញទៀត មនុស្សប្រុសបញ្ចេញមេជីវិតឈ្មោល បាន ១៥០០ ត្រឹមតែ ១ វិនាទី ប៉ុន្តែ វាត្រូវចំណាយពេលប្រហែលជាមួយខែ ដើម្បីមេជីវិតឈ្មោលចាស់ពេញអាយុ នៅក្នុងពងស្វាស។

៤. ការជួយខ្លួនឯង គឺផ្តល់នូវសុខភាពល្អ
អ្វីដែលមនុស្សប្រុសគួរដឹង គឺថា ការសម្រេចកាមដោយខ្លួន អាចជួយឲ្យមេជីវិតឈ្មោល និងសុខភាពរបស់អ្នក បានល្អប្រសើរ ប៉ុន្តែ មិនត្រូវហួសហេតុពេកនោះទេ។

៥. កម្តៅ ជាសត្រូវនៃមេជីវិតឈ្មោល
បើអ្នកចង់បានកូនឆាប់ អ្នកត្រូវតែថែរក្សារាងកាយ ឲ្យនៅត្រជាក់ល្អ ជាពិសេស តំបន់ពងស្វាស៕

តើអ្នកដឹងអ្វីខ្លះអំពី មេជីវិតឈ្មោល?

ប្រភព៖ គេហទំព័រ www.health.com.kh