ចង់បានសាច់ដុំទ្រូងធំ ស្អាតគួរតែអនុវត្តតាមវិធីណា?

ចង់បានសាច់ដុំទ្រូងធំ ស្អាតគួរតែអនុវត្តតាមវិធីណា?

ក្នុងនាមជាបុរសដូចគ្នាតើមាន នរណាខ្លះមិនចង់បានសាច់ដុំដើមទ្រូងទៅ? ដើម្បីពង្រឹងដល់សាច់ដុំដើមទ្រូង និងមើលទៅចេញរាងស្អាត យកល្អគួរតែផ្តោតសំខាន់ទៅលើការហាត់ប្រាណ ទាំងឡាយណាដែលជម្រុញដល់សាច់ដុំនៅតំបន់ទ្រូង, ប្រើប្រាស់វិធីសាស្ត្រហាត់ដែលត្រឹមត្រូវ និងញ៉ាំរបបអាហារណាដែល ជំនួយដល់ការបង្កើតសាច់ដុំ។

អាវ៉ង់ៗ

ចង់បានសាច់ដុំទ្រូងធំ ស្អាតគួរតែអនុវត្តតាមវិធីណា?

ការអាវ៉ងនឹងជួយបង្កើនសាច់ដុំនៅតំបន់ស្មា និងដើមទ្រូងផ្នែកខាងលើ។ ចូរជ្រាត់ដៃទាំងសាងខាងនៅលើកម្រាល ហើយលាតសន្ធឹងជើងទាំងសងខាងទៅក្រោយ និងឈរលើម្រាមជើង បន្ទាប់មកបន្ទាបខ្លួនចុះក្រោម រួចរុញឡើងលើវិញដោយធ្វើ យ៉ាងណាអោយកែងដៃត្រង់។
• ចូរអាវ៉ង់អោយបាន ១៥ដង ចំនួន៣សា ឬធ្វើអោយបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។
• ការអាវ៉ង់ក៏អាចជួយពង្រឹងដល់សាច់ដុំដើមដៃផ្នែកខាងក្រោយ និងស្មាផងដែរ។

ដេកលើកដុំដែក

ចង់បានសាច់ដុំទ្រូងធំ ស្អាតគួរតែអនុវត្តតាមវិធីណា?

ការហាត់ប្រាណបង្កើនសាច់ដុំទ្រូវមួយនេះពិតជាមានភាពពេញនិយមខ្លាំងណាស់។ ប៉ុន្តែអ្នកគួរតែជ្រើសរើសទម្ងន់ដុំដែកដែលសមនឹងកម្លាំងដែលអ្នកអាចលើករួចដែរ។ ដើម្បីបង្កើតសាច់ដុំ និងធ្វើអោយសាច់ដុំរីកធំល្អ យកល្អគួរតែដេកលើកដុំដែកអោយបាន ៨ ទៅ១២ដង ចំនួន ១ទៅ៣សារ។ ការធ្វើបែបនេះនឹងជួយអោយលំហូរឈាមដឹកនាំសារធាតុ Glycogen ទៅជុំវិញរាងកាយ ដែលជាហេតុនាំអោយងាយស្រួលដល់ការរំលាយជាតិខ្លាញ់បាន។

ច្រត់របាលើកខ្លួន

ចង់បានសាច់ដុំទ្រូងធំ ស្អាតគួរតែអនុវត្តតាមវិធីណា?

ចូរឈរនៅពីមុខរបាដែលមានដៃច្រត់សងខាង ហើយប្រើដៃទាំងសងខាងច្រត់លើរបានោះដើម្បីលើកខ្លួនទាំងមូលឡើង។ ការហាត់ប្រាណរបៀបនេះត្រូវបានគេចាត់ទុកថាត្រូវការប្រើកម្លាំងខ្លាំង និងហត់នឿយ ជាពិសេសគឺពិបាកនឹងធ្វើតែម្តងនៅពេលទើបតែចាប់ផ្តើម។ ប៉ុន្តែវាគឺជាលំហាត់ប្រាណដ៏ល្អបំផុតមួយបើសិនជាអ្នកពិតជាចង់បានសាច់ដុំទ្រូងលូតលាស់លឿន។

ហាត់ប្រាណធ្វើអោយសាច់ដុំទ្រូងជាកង់ៗ

ចង់បានសាច់ដុំទ្រូងធំ ស្អាតគួរតែអនុវត្តតាមវិធីណា?

ចូររក្សាជំហរខ្លួនដូចជាការធ្វើអាវ៉ង់ ប៉ុន្តែអ្នកត្រូវប្រើតែដៃ និងជើងខាងស្តាំប៉ុណ្ណោះសម្រាប់ទ្រទម្ងន់ខ្លួនទាំងមូល ហើយដៃ និងជើងឆ្វេងត្រូវលើកឡើងលើ។ នៅពេលធ្វើដូច្នេះរួច ចូររក្សាលំនឹងនេះអោយបាន ៣វិនាទី។ បន្ទាប់មកចូរប្រើដៃ និងជើងខាងឆ្វេងទ្រទម្ងន់ខ្លួនម្តង ហើយដៃនិងជើងស្តាំលើកឡើងលើវិញ ព្រមទាំងប្រើពេលវេលាដូចគ្នា។

មិនត្រូវញ៉ាំអាហារមានកាឡូរីខ្ពស់ច្រើនពេកឡើយ

ចង់បានសាច់ដុំទ្រូងធំ ស្អាតគួរតែអនុវត្តតាមវិធីណា?

មនុស្សយើងច្រើនតែជឿថា ដើម្បីអោយសាច់ដុំរីកធំល្អ ត្រូវតែញ៉ាំអាហារណាដែលមាន កាឡូរីខ្ពស់អោយបានច្រើន។ មែនអ្នកពិតជាត្រូវការញ៉ាំអាហារដែលមានកាឡូរីគ្រប់គ្រាន់ ដើម្បីផ្តល់ថាមពលក្នុងពេលហាត់ប្រាណ ប៉ុន្តែការញ៉ាំច្រើនពេក វានឹងបង្ខំអោយរាងកាយការំលាយជាតិខ្លាញ់ជំនួសការបង្កើតសាច់ដុំទៅវិញទេ។

ញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនអោយបានច្រើន

ចង់បានសាច់ដុំទ្រូងធំ ស្អាតគួរតែអនុវត្តតាមវិធីណា?

ប្រូតេអ៊ីនគឺជាសារធាតុសម្រាប់បង្កើតសាច់ដុំ ហើយអ្នកក៏ត្រូវការវាច្រើនណាស់ដែរបើសិនជាអ្នកពិតជាចង់អោយសាច់ដុំដើមទ្រូងរីកធំ។ អ្នកអាចទទួលបានជាតិប្រូតេអ៊ីនពីអាហារជាច្រើនមិនមែនមានតែសាច់នោះទេដូចជា៖
• សាច់គ្មានខ្លាញ់ដូចជា សាច់មាន់, ត្រី, សាច់គោ និងសាច់ជ្រូក
• ស៊ុត និងអាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ទាប
• សណ្តែកដី
• ស្ពៃ និងបន្លែផ្សេងៗទៀត
• តៅហ៊ូ និងសណ្តែកសៀង

ប្រើថ្នាំបំប៉ន

ចង់បានសាច់ដុំទ្រូងធំ ស្អាតគួរតែអនុវត្តតាមវិធីណា?

មានមនុស្សច្រើនណាស់ដែលកំពុងតែ ធ្វើការហាត់ប្រាណបង្កើនសាច់ដុំដោយប្រើថ្នាំបំប៉ន Creatine ដែលវាជាប្រភេទម្ស៉ៅអាស៊ីតអាមីណេមួយប្រភេទលាយជាមួយទឹក និងតម្រូវអោយទទួលទានចាប់ ពីបីដងឡើងទៅជារៀងរាល់ថ្ងៃ។ ផលិតផលមួយនេះត្រូវបានទទួលស្គាល់ពី FDA ថាមនសុវត្ថិភាព ព្រោះវាត្រូវបានផ្សំឡើងដោយជាតិ ប្រូតេអ៊ីនដូចគ្នា នឹងប្រូតេអ៊ីនដែលរាងកាយ របស់យើងផលិតសម្រាប់បង្កើតជាសាច់ដុំ៕

ប្រភព៖ គេហទំព័រ www.health.com.kh