នាង Jennifer Lopez លេចមុខលើទស្សនាវដ្តី InStyle និយាយពីជីវិតគ្រួសារ

អាមេរិក៖ តារាចម្រៀងនិងជាតារាសម្តែងដែលមាន ឈ្មោះក្នុងចំណោមស្រីស្អាតបំផុតលើលោកនាង Jennifer Lopez បានបង្ហាញរូបរាងដ៏ស្រស់ស្អាតរបស់ខ្លួនលើទស្សនាវដ្តី InStyle សម្រាប់ដើមឆ្នាំ២០១៦នេះ ។

ប្រភពព័ត៌មានទស្សនាវដ្តី People បានឲ្យដឹងនៅថ្ងៃទី៥ខែមករាឆ្នាំ២០១៦នេះថា តារាចម្រៀងរូបស្រស់វ័យ៤៦ឆ្នាំនាងJennifer Lopezដែលធ្លាប់រៀបការបីដងរួចមកហើយនោះបាននិយាយប្រាប់ទស្សនាវដ្តី InStyle ថា“ការរៀបការលែងជាគោលដៅសំខាន់ក្នុងជីវិតរបស់ខ្ញុំទៀតហើយ”កាលដែលនិយាយបែបនេះដោយសារតារាចម្រៀងរូបនេះធ្លាប់មានប្តីជាច្រើននាក់ទំរាំសមប្រកបគឺអ្នករាំឆាក Casper Smart ជាប្តីសព្វថ្ងៃ ។

Lopez បន្ថែមថា“ខ្ញុំត្រូវការធ្វើឲ្យជីវិតខ្ញុំរីករាយបើអាចបំពេញបំណងខ្ញុំបានគឺអស្ចារ្យណាស់ តែបើគេធ្វើមិនបានខ្ញុំក៏ធ្វើតាមនោះ” ។

ក្រៅពីនិយាយរឿងស្វាមីតារាចម្រៀងសាច់ចាំ Lopez ក៏បាននិយាយពីកូនភ្លោះរបស់នាងMax និង Emme ផងដែរថា“ ពួកគេមិនដែលធ្វើឲ្យខ្ញុំពិបាកទេទោះ ទៅតាមខ្ញុំគ្រប់ទីកន្លែងតែកូនទាំងពីរមិនដែលរំខានខ្ញុំទេគឺពួកគេគេងពេលខ្ញុំរវល់ ហើយពេលខ្ញុំគេងពួកគេស្ងាត់ និងនិយាយថាទុកឲ្យខ្ញុំគេង” ៕

នាង Jennifer Lopez លេចមុខលើទស្សនាវដ្តី InStyle និយាយពីជីវិតគ្រួសារ

នាង Jennifer Lopez លេចមុខលើទស្សនាវដ្តី InStyle និយាយពីជីវិតគ្រួសារ