ក្នុង​ឆ្នាំ​២០១៦ នេះ អាជ្ញាធរ​ភ្នំពេញ​ជំរុញ​ឱ្យ​បង្ក្រាប​មុខសញ្ញា​នៅ​សល់​ជិត​៥​រយ

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ​រយៈពេល​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មកនេះ មានមុខ​សញ្ញា​សេសសល់​ដែល​អាជ្ញាធរ​បង្ក្រាប​មិន​ទាន់​អស់​មាន​ចំនួន​៤៧៣​លើ​២៥៦​ករណី​។ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​មាន​៤១៣​មុខសញ្ញា​លើ​២២៤​ករណី បទ​ម​ជ្ឈឹ​ម​មាន​៦០​មុខសញ្ញា​លើ​៣២​ករណី ។

 លោក​ជួន សុវណ្ណ បាន​លើក​ឡើង​បែប​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​០៤ មក​រា ២០១៦ ក្នុង​ពិធី​ប្រជុំ​បូក​សរុប​ដក​បទ​ពិសោធ​ន៏ សភាព​ការ​ណ៏ លទ្ធផល​ប្រតិបត្តិការ​បង្កា​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រឿងញៀន និង​សណ្តាប់ធ្នាប់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៥ របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​អធិបតីភាព​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​តំណាង​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាង​កងកម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​ក្រោម​ឱ​វាត​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត ៕