សមត្ថកិច្ច​ភ្នំពេញ​កំពុង​ស្វែងរក​ចាប់ខ្លួនជន​សង្ស័យ​តាម​ដីកា​ចំនួន​៣.៥៦៧​​ដីកាដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​

រាជធានី​ភ្នំពេញ ៖ ត្រង់​ចំណុច​បញ្ហា​ប្រឈម​នៅ​ក្នុង​របាយ​ការ​ណ៍ ដែល​អាន​ដោយលោក​ឧត្តមសេនីយ៍ឯក​ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​រាជធានី​ភ្នំពេញបាននិង​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​តាម​ដីកា ដែល​នៅ​មាន​សុពលភាព គិត​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៥​មាន​ចំនួន​៣៥៦៧​ដីកា ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​មាន​ចំនួន​១៩៤៨​ដីកា បទល្មើស​ម​ជ្ឈឹ​ម​មាន​ចំនួន​១៦១៩​ដីកា ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ។

ការ​លើក​ឡើង​របស់​លោក​ជួន សុវណ្ណ បែប​នេះបាន​ធ្វើ​ឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ កា​ល​ពីព្រឹក​ថ្ងៃ​ទី​០៤​ មក​រា ​២០១៦ ក្នុង​ពិធី​ប្រជុំ​បូក​សរុប ដក​បទ​ពិសោធ​ន៍ សភាព​ការ​ណ៍ លទ្ធផល​ប្រ​តិ​បត្តិ​ការ​បង្កា​របង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន និង​សណ្តាប់ធ្នាប់​ចរាចរ​ណ៍​ប្រចាំឆ្នាំ​២០១៥​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ស្ថិតក្រោ​ម​អធិបតីភាព​លោកប៉ា សុ​ជាតិ​វង្ស​ អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​តំណាង​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាង​កងកំលាំង​នគរបាល និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មន្ទីរ​ជំនាញ​ពាក់​ព​ន្ធ័ និង​មន្ត្រី​ក្រោម​ឱ​វាទសាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត៕