លោក ង៉ោ សុវណ្ណ អញ្ជើញជាអធិបតី ក្នុងមិទ្ទិញ អបអរសាទរ ខួបទី៣៧ ទិវាជ័យជម្នះ ៧មករា នៅឃុំគគីរធំ

ភ្នំពេញ៖ លោក ង៉ោ សុវណ្ណ សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈ ពង្រឹងមូលដ្ឋាន ឃុំគគីរធំ-ឃុំសំរោងធំ បានអញ្ជើញជាអធិបតីភាព ក្នុងមិទ្ទិញអបអរសារទរខួបទី៣៧ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០១៦ ដែលបានប្រព្រឹត្តទៅកាល ពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំគគីរធំ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងនោះក៏មានវត្តមានចូលរួម របស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា គណៈពង្រឹងមូលដ្ឋានឃុំ គណៈកម្មាធិកា គណបក្សឃុំ សាខាបក្សភូមិ អនុសាខាបក្ស និងសកម្មជនបក្ស។

 បន្ទាប់ពីលោក ឯក សុផាត សមាជិកគណ:អចិន្ត្រៃយ៍ គណបក្សស្រុកកៀនស្វាយ បានអានសារលិខិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងតំណាងអង្គមិទ្ទិញ បានសំដែងចំណាប់ អារម្មណ៍រួចមក ឯកឧត្តម ង៉ោ សុវណ្ណ បានសំណេះសំណាលជាមួយ សមាជិកអង្គមិទ្ទិញ ព្រមទាំងចែកជូននូវ វត្ថុអនុស្សាវរីយិ៍មួយចំនួនដល់អ្នកចូលរួមផងដែរ៕

លោក ង៉ោ សុវណ្ណ អញ្ជើញជាអធិបតី ក្នុងមិទ្ទិញ អបអរសាទរ ខួបទី៣៧ ទិវាជ័យជម្នះ ៧មករា នៅឃុំគគីរធំ

លោក ង៉ោ សុវណ្ណ អញ្ជើញជាអធិបតី ក្នុងមិទ្ទិញ អបអរសាទរ ខួបទី៣៧ ទិវាជ័យជម្នះ ៧មករា នៅឃុំគគីរធំ