សម្តេច ហេង សំរិន ដឹកនំា គណៈប្រតិភូ ចូលរួមរំលឹកខួប ៧០ឆ្នាំ ការបោះឆ្នោតដំបូង នៅវៀតណាម មុននេះបន្តិច

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅម៉ោងប្រមាណជា២រសៀល ថ្ងៃត្រង់ទី៥ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនំាគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមពិធីរំលឹកខួបលើកទី៧០ នៃការបោះឆ្នោតសកល ជាលើកដំបូង របស់វៀតណាម។
ពិធីនេះចាប់ផ្តើមពីថ្ងៃ ទី៥-៦ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយម វៀតណាម។

ពិធីរំលឹកខូបលើក៧០ នៃការបោះឆ្នោត សកលលើក ដំបូងរបស់វៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានខ្លឹមសារ យ៉ាងសំខាន់ ចំពោះរដ្ឋសភា និងប្រជាជនវៀតណាម ក្នុងដំណើរការការតស៊ូ និងដណ្តើមឯករាជ្យ របស់ប្រជាជនវៀតណាម។

បើតាមសេចក្តីជូនដំណឹងដដែល នៅរសៀលថ្ងៃទី៦ មករាសម្តេច ហេង សំរិន នឹងធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជា វិញ៕