ក្រុមការងារចម្រុះ ជួបជុំគ្នាត្រៀមធ្វើជំរឿន មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកបណ្តែត

ភ្នំពេញ៖ ក្រុមការងារចម្រុះមកពី ក្រសួងមុខងារសាធារណៈ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាព ប្រឆាំងអំពើពុករលួយ បានរៀបចំកិច្ចប្រជុំរួមគ្នាមួយ ដើម្បីត្រៀមសហការគ្នាលើការធ្វើជំរឿន មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត និងឧទ្យានុរក្សនៃក្រសួងបរិស្ថាននៅទូទាំងប្រទេស។

ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០១៦នេះ នាទីស្តីការក្រសួងបរិស្ថាន ការងារធ្វើ ជំរឿនមន្រ្តីនេះ គឺជាជំហានថ្មីមួយទៀតក្នុងដំណើរការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួងបរិស្ថាន និងដើម្បី ធានាដល់ការគ្រប់គ្រង និងពង្រឹងសមត្ថភាពមន្រ្តីឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងការអនុវត្តការងារ បម្រើដល់ប្រជាជនកម្ពុជា លើកិច្ចគាំពារបរិស្ថានការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕

ក្រុមការងារចម្រុះ ជួបជុំគ្នាត្រៀមធ្វើជំរឿន មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកបណ្តែត