ក្រុមហ៊ុន Huawei ដាក់ឲ្យតេស្ត សាកល្បងស្មាតហ្វូន ០៣ ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី ២០១៦

ភ្នំពេញ៖ ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានសម្រេចបញ្ចេញ ស្មាតហ្វូនម៉ូដែលថ្មី ០៣ ស៊េរី ឲ្យអតិថិជន Fan អ្នកសារព័ត៌មានតេស្ត និងសាកល្បង ស្របពេលគ្នាជាមួយគ្នានឹងការ ប្រារព្ធពិធី “Huawei Fans Party” ដើម្បីអបអរឆ្នាំថ្មី Huawei ថ្មី 2016 នៅផ្សារទំនើបអ៊ីអនម៉ល ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង 4:30 PM ដល់ម៉ោង 6:30 PM ។

អ្នកគាំទ្រដែលប្រើប្រាស់ផលិត Huawei ជាច្រើនរូប និង Huawei Cute Boys & Girls ពិធីការនីដ៍ល្បីវ័យក្មេង សម្រស់គួរអោយខ្នាញ់ ចូលចិត្តថតរូបសែលហ្វី និងតារាបង្ហាញម៉ូត ជ័យលាភី Cambodia’s Next Top Model កញ្ញា ចាន់ គង្គារ   ព្រមទាំងអ្នកសារព័ត៌មានជាតិ ជាច្រើន ចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវិធី “Huawei Fans Party” ដើម្បីប្រើប្រាស់សាកល្បង ស្មាតហ្វូនស៊េរីថ្មីៗរបស់ Huawei លេងហ្គេម និងច្រៀងចម្រៀង កម្សាន្តយករង្វាន់។

លោក អែម យុទ្ធូ ប្រធានទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ “ គោលបំណងនៃការប្រារព្ធ “Huawei Fans Party”  គឺដើម្បីថ្លែងអំណរគុណ ដល់អ្នកគាំទ្រផលិតផល Huawei ទាំងអស់ និងផ្ដល់ឱកាសឲ្យពួកគាត់បានជួបជុំគ្នា តេស្តផលិតផលថ្មី លេងហ្គេម និងច្រៀងលេងកម្សាន្ត យករង្វាន់ពី Huawei ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០១៦។  ឆ្លៀតក្នុងឱកាសនេះក្រុមហ៊ុន Huawei ក៏បានដាក់ អោយអតិថិជន Fan អ្នកសារព័ត៌មានសាកល្បង   នូវស្មាតហ្វូនស៊េរីថ្មី ០៣ ម៉ូដែលក្នុងពេលតែមួយ ដើម្បីស្វាគមន៍ ឆ្នាំថ្មីផងដែរ។”

ស្មាតហ្វូន Huawei ស៊េរីថ្មីទាំង ០៣ ស៊េរី Huawei GR5, Huawei GR3, និង Huawei Y6 Pro គឺជាស្មាតហ្វូន ដែលស័ក្តិសមបំផុតសម្រាប់មនុស្សគ្រប់វ័យដែលចូលចិត្តប្រើប្រាស់ស្មាតហ្វូនដែលមានអេក្រង់ធំល្មម ដំណើរ ការលឿន និងមានថាមពលថ្មខ្លាំង ដែលនឹង មានលក់ចាប់ពីពាក់កណ្តាលខែ មករា ឆ្នាំ ២០១៦ តទៅ។

លក្ខណៈសម្បត្តិរបស់ Huawei ស៊េរីថ្មីទាំង០៣

Huawei GR5: អេក្រង់ទំហំ 5.5 FHD កាមេរ៉ាក្រោយ 13MP  កាមេរ៉ាមុខ 5MP អង្គចងចាំ 2GB RAM  16GB ROM ថាមពលថ្ម 3000 mAh ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop  ស៊ីមពីរ អាចប្រើបណ្ដាញ 4G LTEបាន។ លក្ខណៈ ពិសេស របស់ GR5 គឺអតិថិជន អាចប្រើ ក្រយ៉ៅដៃបញ្ជារថតរូប រឺ back to menu រឺ scroll ដើម្បីជ្រើសរើស shortcut ជាពិសេសតួ រចនា ឡើងដ៍ទាក់ទាញ និងស្រោបដោយ លោហៈធាតុដ៍មាំ តម្លៃ ប្រហាក់ ប្រហែល $259។

Huawei GR3: អេក្រង់ទំហំ 5.0 HD កាមេរ៉ាក្រោយ 13MP  កាមេរ៉ាមុខ 5MP អង្គចងចាំ 2GB RAM  16GB ROM ថាមពលថ្ម 2200 mAh ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 ។ រាងកាន់តែទាក់ទាញ តួស្រោបលោហៈធាតុ  កាមេរ៉ាច្បាស់ ល្បឿនអ៊ីនធើណិតលឿនដូចព្យុះ បណ្ដាញ 4G និងប្រើបានស៊ីមពីរ តម្លៃ ប្រហាក់ ប្រហែល $189។

Huawei Y6 Pro: អេក្រង់ទំហំ 5.0 HD កាមេរ៉ាក្រោយ 13MP  កាមេរ៉ាមុខ 5MP អង្គចងចាំ 2GB RAM  16GB ROM ថាមពលថ្ម 4000 mAh ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop តម្លៃ ប្រហាក់ ប្រហែល $159 ។

គួរបញ្ជាក់ថាក្នុងឆ្នាំ 2015 នេះក្រុមហ៊ុន Huawei បាននាំចេញស្មាតហ្វូនសរុបទាំងអស់ជាង 100 លានគ្រឿង ទូទាំងពិភពលោក និងបានក្លាយខ្លួន ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូន យក្សទាំងបីក្នុង ពិភពលោក។

នៅក្នុងប្រទេសកម្ពុជាវិញស្មាតហ្វូន `` មានលក់ទូទាំង 25 ខេត្តក្រុងទូទាំងប្រទេស មិនថាតំបន់ទីប្រជុំជន ឬតំបន់ចុងកាត់មាត់ញកឡើយ អតិថិជនអាចរកជាវស្មាតហ្វូន Huawei បានគ្រប់ម៉ូដែលក្នុងតំលៃសមរម្យ។ មិនតែប៉ុណ្ណោះ គ្រប់ស្មាតហ្វូន Huawei សុទ្ធសឹងតែមាន ប័ណ្ណធានាជួសជុលរយៈពេលមួយឆ្នាំ។

ក្រៅពីសេវាកម្មធានាជួសជុល រាល់ពេលជាវស្មាតហ្វូន Huawei ដែលមាន 4G LTE អតិថិជនទាំងអស់ នឹងទទួលបានស៊ីមSmart លេខល្អ ដែលមានទឹកប្រាក់ក្រៅប្រព័ន្ធ 5$ (ម្ដង) និងទឹកប្រាក់ក្នុងប្រព័ន្ធ 10$ រួមជាមួយអ៊ីនធើណេត 4GB ជារៀងរាល់ខែក្នុងរយៈពេលពេញមួយឆ្នាំ ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ 2$ ចាប់ពីខែទីពីរតទៅ៕

ក្រុមហ៊ុន Huawei ដាក់ឲ្យតេស្ត សាកល្បងស្មាតហ្វូន ០៣ ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី ២០១៦

ក្រុមហ៊ុន Huawei ដាក់ឲ្យតេស្ត សាកល្បងស្មាតហ្វូន ០៣ ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី ២០១៦

ក្រុមហ៊ុន Huawei ដាក់ឲ្យតេស្ត សាកល្បងស្មាតហ្វូន ០៣ ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី ២០១៦

ក្រុមហ៊ុន Huawei ដាក់ឲ្យតេស្ត សាកល្បងស្មាតហ្វូន ០៣ ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី ២០១៦

ក្រុមហ៊ុន Huawei ដាក់ឲ្យតេស្ត សាកល្បងស្មាតហ្វូន ០៣ ស៊េរីក្នុងកម្មវិធី “Huawei Fans Party” អបអរឆ្នាំថ្មី ២០១៦