អ្នកឈ្នះ ៥ម៉ឺនដុល្លារ ពីសែលកាត រកឃើញហើយ

ភ្នំពេញ៖ ទឹកប្រាក់៥ម៉ឺនដុល្លារ ដែលអតិថិជន រាប់លាននាក់ កំពុងមានការងឿងឆ្ងល់ថា និងឆ្លាក់ទៅ ដល់ដៃអ្នកណាហើយ នៅពេលនេះ។ មជ្ឈមណ្តលព័ត៍មានដើមអម្ពិល សូមស្រាយបញ្ជាក់នូវចម្ងល់ ទាំងនេះថា អតិថិជនដែលបានឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារ កាលពីថ្ងទី ០២ខែ មករា ឆ្នាំ២០១៦នោះ ជាអ្នកណា?

ទឹកប្រាក់៥ម៉ឺនដុល្លារ នៅពេលនេះ គឺត្រូវបានធ្លាក់ទៅលើ អ្នកស្រី សុខ ស៊ីយ៉ា រស់នៅ ឃុំព្រៃធ្លាក់ ខេត្តស្វាយរៀង ដែលអ្នកស្រី បានព្យាយាមលេង ជាមួយនឹងកម្មវិធី "ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ” អ្នកស្រីបានផ្ញើសារ និងឈ្នះតំាងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ មកម្ល៉េះ។

អ្នកស្រី សុខ ស៊ីយ៉ា បាននិយាយថា "ការត្រូវរង្វាន់របស់ខ្ញុំនេះ“ បើនិយាយពីរឿងសប្បាយចិត្តវិញគឺ ខ្ញុំសប្បាយចិត្តលែងនិយាយហើយ”..! អ្នកស្រីបាននិយាយទៅកាន់អ្នកសារព័ត៌មានថា ពិតណាស់ មនុស្សម្នាក់ៗនៅពេលដែល បានសំណាងបានឈ្នះអ្វីមួយ ដូចជាវត្តុមានតម្លៃ ផ្សេងៗ ក៏យើងមាន អារម្មណ៍រំជួលចិត្តនិងសប្បាយរីករាយយ៉ាងខ្លំាង មិនថាតែទឹកប្រាក់ដ៏ច្រើនដែល ខ្ញុំបានឈ្នះនោះ ទេ”។

អ្នកស្រីបញ្ជាក់ទៀតថា ទឹកប្រាក់ដែលបានមកនេះ ខ្ញុំនឹងយកទៅធ្វើផ្ទះ នឹងផ្គត់ផ្គង់គ្រួសារ និងមួយ ចំនួនទៀតទុក សម្រាប់កូនរៀន ហើយក៏សូមអរគុណចំពោះលក្រុមហ៊ុនសែសកាត ដែលបានបង្កើត កម្មវិធីនេះឡើង ដើម្បីផ្តល់សំណាងជូនដល់អតិថិជនសែលកាត ទំាងអស់ដែលបានគំាទ្រ នូវសេវា មួយនេះ។

គួរបញ្ជាក់ដែលថា ការប្រគល់រង្វាន់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៦ នៅ ទីស្នាក់ការកណ្តាល ក្រុមហ៊ុនសែលកាត ៕

អ្នកឈ្នះ ៥ម៉ឺនដុល្លារ ពីសែលកាត រកឃើញហើយ

អ្នកឈ្នះ ៥ម៉ឺនដុល្លារ ពីសែលកាត រកឃើញហើយ