អ្នកស្ម័គ្រចិត្តកាកបាទក្រហម កម្ពុជា អប់រំពលរដ្ឋ ជាង១០០នាក់ នៅឃុំពង្រ​ អំពីយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ

ឧត្តរមានជ័យ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេកប៊ុក បានឲ្យដឹងថា អ្នកស្ម័គ្រ ចិត្តកាកបាទក្រហមកម្ពុជា សាខាខេត្តឧត្តរមានជ័យ បានចុះអប់រំផ្សព្វផ្សាយស្តីអំពី គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងច្បាប់ចរាចរណ៍ ផ្លូវគោកដល់ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន ១៤៣នាក់ នៅស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគួរបញ្ជាក់ថា "ខេត្តឧត្តរមានជ័យ គឺជាខេត្តញាំញីដោយ ភ្លើងសង្គ្រាមពីអតីតកាល ដែលបានបន្សល់ទុកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន ហើយជានិច្ចកាល តែងបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន"៕

អ្នកស្ម័គ្រចិត្តកាកបាទក្រហម កម្ពុជា អប់រំពលរដ្ឋ ជាង១០០នាក់ នៅឃុំពង្រ​ អំពីយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ

អ្នកស្ម័គ្រចិត្តកាកបាទក្រហម កម្ពុជា អប់រំពលរដ្ឋ ជាង១០០នាក់ នៅឃុំពង្រ​ អំពីយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ