រុស្ស៊ីបង្ហាញកំពូល សព្វាវុធថ្មីប្រឆាំង ISIS (មានវីដេអូ)

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀរពូទីន បច្ចុប្បន្នកំពុងរៀបចំនូវសព្វាវុធថ្មីចុងក្រោយ ប្រឆាំងនឹងភេរវកម្ម ដោយប្រើប្រាស់ទ័ពកណ្តុរ ។

អ្នកវិទ្យាសាស្រ្តរបស់រុស្ស៊ី បានបញ្ជាក់ថា សម្រាប់សព្វាវុធចុងក្រោយ ដោយប្រើទ័ពកណ្តុរនេះ ត្រូវប្រើប្រាស់ បច្ចេកវិទ្យាចុងក្រោយម្យ៉ាងបំពាក់នៅលើក្បាលកណ្ដុរសម្រាប់ភ្ជាប់ទំនាក់ទំនងទៅនឹងខួរក្បាលកណ្ដុរ និងប្រើប្រាស់ច្រមុះរបស់សត្វកណ្ដុរដើម្បីហិតក្លិនថ្នាំញៀន ឬអាវុធជាតិផ្ទុះជាច្រើនទៀត។

អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា បើសិនជាជោគជ័យមែនពិត វានឹងក្លាយជាអាវុធដ៏កាចសាហាវបំផុត សម្រាប់ធ្វើសង្គ្រាមនៅក្នុងឆ្នាំនេះ ដើម្បីបង្ក្រាបពួកភេរវកម្ម ជាពិសេស ISIS ។ អ្នកវិទ្យាស្ត្របានបន្ថែមទៀតថា អ្វីដែលជាបញ្ហានោះគឹ ការហ្វឹកហាត់សត្វកណ្តុរនេះ ឲ្យមានលក្ខណៈត្រឹមត្រូវ ហើយវាអាចរស់បានតែ ០១ឆ្នាំតែប៉ុណ្ណោះ ។

សូមរំឭកថា សត្វកណ្ដុរដែលអ្នកវិទ្យាសាស្ត្ររុស្ស៊ីកំពុងតែធ្វើការពិសោធន៍ ធ្វើជាកំពូលអាវុធជួរមុខនេះ ដោយមានប្រទេសជាច្រើនប្រើវាសម្រាប់ហិតមីន មានដូចជា អង់ហ្គោឡា, តង់ហ្សានី ,ម៉ូសំប៊ិក,កម្ពុជា និងថៃ៕

ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖

រុស្ស៊ីបង្ហាញកំពូល សព្វាវុធថ្មីប្រឆាំង ISIS (មានវីដេអូ)

រុស្ស៊ីបង្ហាញកំពូល សព្វាវុធថ្មីប្រឆាំង ISIS (មានវីដេអូ)

រុស្ស៊ីបង្ហាញកំពូល សព្វាវុធថ្មីប្រឆាំង ISIS (មានវីដេអូ)