អគ្គនាយក​អន្តោប្រវេសន៍ ព្រមាន​ដក​មន្ត្រី​ណា​ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស​ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់​

លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានព្រមានដកតំណែង មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងមន្ត្រីអសកម្មណា ដែលនៅតែបន្តអនុញ្ញាតឲ្យជនបរទេសឆ្លងដែនចូលក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ។ ការព្រមាននេះ បានលេចលឺឡើង នៅក្នុងពិធីធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ស្តីពីការងារអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី ៥មករានេះ នៅបណ្ឌិតសភានគរបាលកម្ពុជា។