សម្តេច តេ​ជោ ហ៊ុន សែន ឆ្លើយតប​ទៅ​ប្អូនស្រី​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ​ទូទៅ​មាន​ភាព​រំជើបរំជួល និង ធ្វើការ​រិះគន់​យ៉ាងខ្លាំង ចំពោះ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​របស់​សមត្ថកិច្ច​ប៉ូលីស ។ ក្រោយពី​មើលឃើញថា ប្រជាពលរដ្ឋ​ទូទៅ​មិន​សប្បាយចិត្ត និង ធ្វើការ​រិះគន់​តាម​បណ្តាញ​ទំនាក់​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ខ្លាំងក្លា អំពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ដ៏​តឹងរ៉ឹង​របស់​សមត្ថកិច្ច​នោះ

សម្តេច តេ​ជោ ហ៊ុន សែន ឆ្លើយតប​ទៅ​ប្អូនស្រី​

ប៉ុន្មាន​ថ្ងៃមុន​នេះ លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លោកស្រី​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ស្រី​ថា «​ដោយ​មើលឃើញ​ពី​ភាព​រំជើបរំជួល​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំពោះ​ច្បាប់​ចរាចរណ៍​ថ្មី ដែល​បាន និង កំពុង​អនុវត្ត លោកស្រី​សូម​បញ្ចេញមតិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​មួយរូប » ។

ដោយ​លោកស្រី​បា​នស​សេរ​បន្តថា​៖ «​ប្រសិនបើ​ចង់​រឹតបន្ដឹង​ច្បាប់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​គួរតែ​ចាប់ផ្តើម​ចេញពី​សណ្តាប់ធ្នាប់​នៃ​ការបើកបរ និង ការចត​យានជំនិះ​គ្មាន​សណ្តាប់ធ្នាប់​នៅតាម​ដង​វិថី​នានា មិនមែន​ចែងច្បាប់​ចេញមក​យក​ការផាកពិន័យ ជា​ប្រាក់​ច្រើនបែប​នេះឡើយ ប្រជាជន​កម្ពុជា​នៅមាន​កង្វះខាត​ផ្នែក​ចំណេះដឹង ។ ហេតុដូច្នេះ​យើង​គួរតែ​ចូលរួម​ផ្សព្វផ្សាយ​ចំណេះដឹង​ឲ្យ​បាន​ទូលំទូលាយ ជាមុនសិន មុននឹង​អនុវត្ត​ច្បាប់​បែប​ប្រទេស​ជឿនលឿន ។

ហើយ​សង្ឃឹមថា ក្រសួងមហាផ្ទៃ រដ្ឋសភា និង រដ្ឋាភិបាល ពិចារណា​បន្ថែមទៀត ចំពោះ​ច្បាប់​ចរាចរណ៍​ថ្មី ២០១៦ នេះ ព្រោះ​ប្រជាជន​ប្រតិកម្ម​ខ្លាំងពេក​» ។ បន្ទាប់ពី​លោកស្រី ហ៊ុន ស៊ី​ណាត បា​នស​សេរ​សារ​អំពាវនាវ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី​នោះមក​ក្នុង​ឳ​កាស​នៃ​ពិធី​សម្ភោ​ធ​ស្ពាន​អាកាស ៥ មករា ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៦ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានធ្វើការ​ឆ្លើយតប​ទៅ​លោកស្រី ហ៊ុន ស៊ី​ណាត ដែលជា​ប្អូនស្រី​បង្កើត​របស់​សម្តេច​វិញ​ថា «​ការ​រឹតបន្តឹង​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ការស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។

សម្តេច តេ​ជោ ហ៊ុន សែន ឆ្លើយតប​ទៅ​ប្អូនស្រី​

ហើយក៏​សូម​ផ្តាំ​ទៅ​ប្អូនស្រី​វិញ​ឲ្យ​ស្គាល់​បញ្ហា ។ ប៉ុន្តែ​ប្អូនស្រី​ត្រូវ​ចាំ​ថា បង​មួយ​នេះ ជា​បង​របស់​ប្អូន គ្មាន​ហេតុផល​ណា​ត្រូវ​ធ្វើបាប​ប្រជាជាតិ​ទេ ។ រដ្ឋសភា​និង​រដ្ឋាភិបាល​មិនមែន មិនដឹងខ្យល់​អី ចំពោះ​កិច្ចការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះនោះ​ទេ​»៕​ហេង ចំណូល​