អ្នកធានា​នៅ​អាមេរិក​ទុកពេល​ឲ្យ យ៉ុង ច័ន្ទ​សុធាវី ២៤ ម៉ោង​

​យ៉ុង ច័ន្ទ​សុធាវី កំពុង​ធ្វើ​ឲ្យ​ម្ចាស់ Sponsor នៅ​សហរដ្ឋអាមេរិក​មានកា​រ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារ​នាង​បាន​ព្យាយាម​រត់គេចខ្លួន​មិនដឹង​ជា​ទៅ​ទីណា ។

អ្នកធានា​នៅ​អាមេរិក​ទុកពេល​ឲ្យ យ៉ុង ច័ន្ទ​សុធាវី ២៤ ម៉ោង​

តាម​ប្រភព​ពត៌មាន​ពី​អ្នក​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង នាពេល​ប៉ុន្មាន​ម៉ោង​នេះ​ថា មន្ត្រី​ប៉ូលីស​អាមេរិក​បាន​នឹង​កំពុង​តាម​ស្វែង​រកមុខ​តារាចម្រៀង​រូបនេះ ដែល​បាន​រត់គេចខ្លួន​ពី​ផ្ទះ​អ្នករៀបចំ​កម្មវិធី​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា កាលពី​ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៦ ដោយ​គេ​បាន​ទុក​ឪ​កាស​ឲ្យ​នាង​ត្រឹមតែ​រយៈពេល ២៤ ម៉ោង ប៉ុណ្ណោះ ដើម្បី​វិល​ត្រឡប់មក​ដោះស្រាយ​បញ្ហា បើ​មិន​ដូច្នេះ​ទេ គេ​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ។​

អ្នកធានា​នៅ​អាមេរិក​ទុកពេល​ឲ្យ យ៉ុង ច័ន្ទ​សុធាវី ២៤ ម៉ោង​

យ៉ុង ច័ន្ទ​សុធាវី ចេញទៅ​សម្តែង​ជាមួយ​នាង ប្រិមប្រិយ និង នាយ​ក្រិន នៅ​សហរដ្ឋអាមេរិក កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ ២០១៥ ពួកគេ​បាន​សម្តែង​នៅ​ទីនោះ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​នៅ​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ ស្រាប់តែ​បាត់​នាង​ឈឹង​ពី​ផ្ទះ​អ្នករៀបចំ​កម្មវិធី ដោយ​មិនដឹង​មូលហេតុ ។

អ្នកធានា​នៅ​អាមេរិក​ទុកពេល​ឲ្យ យ៉ុង ច័ន្ទ​សុធាវី ២៤ ម៉ោង​

ការបាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង​នេះ ត្រូវបាន​អ្នករៀបចំ​កម្មវិធី និង ជា​អ្នក​អញ្ជើញ​នាង​ទៅ​សម្តែង​នៅ​ទីនោះ​ចាត់ទុកថា ជាការ​គេច​ពី​ការងារ​សម្តែង និង ព្យាយាម​លាក់ខ្លួន ដើម្បី​ស្វែងរក​ការ​ជ្រកកោណ​នៅ​សហរដ្ឋអាមេរិក ។

អ្នកធានា​នៅ​អាមេរិក​ទុកពេល​ឲ្យ យ៉ុង ច័ន្ទ​សុធាវី ២៤ ម៉ោង​

មិន​ត្រឹមតែ​អ្នករៀបចំ​កម្មវិធី​ប៉ុណ្ណោះ​ទេ ដែល​កំពុង​វិលមុខ ដោយសារ​ការព្យាយាមរ​ត់​គេចខ្លួន​របស់ យ៉ុង ច័ន្ទ​សុធាវី សូម្បីតែ​មិត្តភក្តិ​មួយចំនួន ដែល​បាន​ស្គាល់​នាង ក៏​កំពុងមាន​ការព្រួយបារម្ភ​ពី​នាង​ផងដែរ និង ម្នាក់ៗ​សុំ​ឲ្យ​នាង​ត្រឡប់មកវិញ ៕ អា​លី​ណា