Justin បកស្រាយ​ទំនាក់ទំនង​ជាមួយ Hailey

​នៅពេលនេះ អ្វីៗ​ពិតជា​ដូច​ការ​រំ​ពឺ​ង​ទុក​មែន ក៏​ព្រោះតែ​តារាចម្រៀង​ដ៏​ល្បី​របស់​ពិភពលោក Justin Bieber និង នាង Hailey Baldwin បាន​បង្ហាញថា​ពួកគេ​មាន​ទំនាក់ទំនង​ច្រើនជាង​មិត្តភាព​ទៅទៀត បន្ទាប់ពី​រូបភាព​របស់​ពួកគេ បាន​បង្ហោះ​តាម Instagram មក​នោះ ។ កាលពី​លា្ង​ច​ថ្ងៃអាទិត្យ Justin បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​របស់គេ ដែល​កំពុងតែ​ថើប​គ្នា តែ​គេ​មិនបាន​សរសេរ​អ្វី​បញ្ជាក់​ឡើយ ដោយ Justin គ្រាន់តែ tag រូបនោះ​ឲ្យ Hailey ហើយ​គ្មាន ឆ្លើយ​នឹង​សំនួរ​អ្វី​នៅក្នុង Instagram នោះឡើយ ។

Justin បកស្រាយ​ទំនាក់ទំនង​ជាមួយ Hailey

មិនតែប៉ុណ្ណោះ តារាចម្រៀង​វ័យ ២១ ឆ្នាំ Justin Bieber ថែមទាំង​បាន​បង្ហោះ​នូវ​រូបថត​របស់​ពួកគេ​ទាំងពីរ​នាក់​បែប​ផ្អែមល្ហែម នៅក្នុង​រាត្រី​ដ៏​រ៉ូ​ម៉​ង់​ទិច ថែម​ទៀតផង ។ កាលពីពេល​ថ្មីៗ​នេះ អ្នក​ទាំងពីរ​ធ្លាប់បាន​ទៅ​ចូលរួម​ថ្ងៃ​សម្រាក​ឆ្លង​ឆ្នាំ​ថ្មី​ជាមួយគ្នា នៅឯ​កោះ Anguilla និង​រមណីយដ្ឋាន St. Barts ផងដែរ ហើយ​រូបថត​មួយចំនួន ក៏បាន​បង្ហាញ​ពី​ភាពសប្បាយ រីករាយ​របស់​អ្នក​ទាំងពីរ ជា​អ្នកដទៃ​ថែមទៀត ស្រប​ពេលដែល​ប្រភព​ច្បាស់លាស់​មួយ​បាន​ឲ្យ​ដឹងថា «​ពួកគេ​ទាំងពីរ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ទៅវិញទៅមក​លើសពី​ធម្មតា​» ។

Justin បកស្រាយ​ទំនាក់ទំនង​ជាមួយ Hailey

នៅពេលដែល ភាពច្បាស់លាស់​នៃ​ស្នេហា​អ្នក​ទាំងពីរ​កាន់តែច្បាស់​លាស់​ឡើង ពាក្យ​ច​ចាម​អារាម​របស់​តារា ហូលីវូដ​វ័យក្មេង​ទាំងពីរ​បាន​លេចឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​យ៉ាង​ឆាប់រហ័ស ។ នាង Hailey Baldwin បាន​បញ្ជាក់ថា «​ពួកយើង​គ្រាន់តែ​ជា​មិត្តភក្ដិ ។ ខ្ញុំ​ស្គាល់​គាត់ (Justin Bieber) យូរណាស់​មកហើយ គឺ​តាំងពី​គាត់​អាយុ ១៣ ឆ្នាំ​ម្ល៉េះ ។ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង ( Justin និង Hailey) គឺ ដោយសារតែ​មិត្តភក្ដិ​ប្រុស​ស្រី​របស់ Justin គិតស្មាន​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ។ នេះ​ជា​ពិភពលោក ដែល​យើង​កំពុងតែ​រស់នៅ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ព្យាយាម​នៅទីនេះ ដើម្បី​គាត់ (Justin) ក្នុងនាម​ជា​មិត្ត ។

Justin បកស្រាយ​ទំនាក់ទំនង​ជាមួយ Hailey

កាលពី​ជាង​មួយឆ្នាំ​មុន Justin បាន​និយាយ​នៅក្នុង Instagram របស់ខ្លួន​ដោយ​បញ្ជាក់​ពី​ទំនាក់ទំនង របស់គេ និង Hailey ថា «​គ្រប់គ្នា​ពិតជា​ឆ្កួត​មែនហើយ ខ្ញុំ​ជា​តារាចម្រៀង​ដែល​ល្បី ហើយ​នាង​គឺជា មិត្តភក្ដិ​ដ៏​ល្អ​របស់ខ្ញុំ ដូច្នេះ​អ្នក​គួរតែ​ដឹង​» ។ កាលពី​ចុង​សប្ដាហ៍​មុន Justin បានធ្វើ​ឲ្យ​រឿងនេះ​កាន់តែច្បាស់​ឡើង មិនមែន​ត្រឹមតែ​ការជួបគ្នា​ក្នុង​ថ្ងៃ​ឈប់សម្រាក​ធម្មតា​នោះទេ ។

Justin បកស្រាយ​ទំនាក់ទំនង​ជាមួយ Hailey

Justin បានសរសេរថា «​កុំ​ខ្ជះខ្ជាយ​ពេលវេលា​នឹង​ជ្រើសរើស រូបថត​នេះ​អី អ្វីដែល​អ្នក​មិនគួរ​ធ្វើ គឺ​ធ្វើតាម​ការសម្រេចចិត្តរ​បស់​នរណាម្នាក់​» ។ Justin បាន​បន្តថា «​ចំណាយពេល​ឲ្យ​បាន​ច្រើន គិតពី​មនុស្ស​ម្នាក់​នោះ និង​អ្វីដែល​គេ​បានធ្វើ លុះត្រាតែ​ទង្វើ​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ផ្ទាល់​» ៕ ខេមរា​
Justin បកស្រាយ​ទំនាក់ទំនង​ជាមួយ Hailey