​ចាប់ពី​ថ្ងៃ​៧​មករា ពលរដ្ឋ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មិនចាំបាច់​បង់ថ្លៃ​ផ្លូវ​ទៀតឡើយ​

ក្នុង​​ពិធី​សម្ពោធ​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ៥ មករា (​តិច​ណូ​) នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​នេះ​ ​នាយករដ្ឋមន្ត្រី​សម្តេច ហ៊ុន សែន បានប្រកាសថា ពលរដ្ឋ​កំពុង​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​វ​លេខ​៤ ដែលមាន​រថយន្ត​គ្រួសារ​ជាង ២​ម៉ឺន​គ្រឿង មិន​តម្រូវ​ឲ្យ​បង់លុយ​ទៀត​ទេ ចាប់ពី​ថ្ងៃទី​៧ មករា ឆ្នាំ​២០១៦​នេះ​។ ហើយ​ថា ក្រសួង​ពាក់ព័ន្ធ កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​លុយ ផ្លូវជាតិ​លេខ ៤ ទៀតផង​ដែរ ពាក់ព័ន្ធ​នឹង​ការបង់ថ្លៃ​រថយន្ត​រប​ស់​ពលរដ្ឋ​ដែល​ឆ្លងកាត់​ផ្លូវជាតិ​នេះ​៕

​សូម​ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន​៖

​គួរ​បញ្ជាក់ថា ការប្រកាស​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ ធ្វើឡើង​ក្រោយពី​សម្តេច​ទទួលបាន​សំណូមពរ​ពី​សំណាក់​ប្រជាពលរដ្ឋ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ហើយ​ក្រោយ​សម្តេច​លុបចោល​ការប្រមូល​លុយ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង​ផងដែរ​៕