​ហេតុផល​ដែល​អ្នក​គួរ​ញ៉ាំ​ផ្លែស្វាយ​ឱ្យបាន​ច្រើន​

​ហេតុផល​ដែល​អ្នក​គួរ​ញ៉ាំ​ផ្លែស្វាយ​ឱ្យបាន​ច្រើន​

​ក្រៅពី​ធ្វើឱ្យ​មនុស្ស​យើង​ស្រក់ទឹកមាត់​ហើយ តើ​អ្នក​មាន​ដឹង​ទេ​ថា ផ្លែស្វាយ​ក៏​មាន​វីតាមីន ជាតិ​រ៉ែ អង់​ទី​អុកស៊ី​ដង់​និង​ជាតិ​សរសៃ​ដែរ​ទេ​? ខាងក្រោម​នេះ​គឺជា​ហេតុផល​ល្អៗ​មួយចំនួន​ដែល​អ្នក​គួរ​បន្ត​ញ៉ាំ​ផ្លែស្វាយ​។​

កាត់បន្ថយ​ការកើត​ជំងឺមហារីក​
ជំងឺមហារីក​អាច​នឹង​សម្លាប់​មនុស្ស​យើង​បាន​ដោយ​ងាយ ជាពិសេស​បើសិនជា​រក​មិនឃើញ និង​ព្យាបាល​ឱ្យទាន់​ពេលវេលា​។ ហេតុដូច្នេះ​ហើយ​ទើប​វា​គឺជា​ជំងឺ​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅលើ​លោក​នេះ​។ សំណាង​ដែរ ផ្លែស្វាយ​មាន​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ី​ដង់​ជាច្រើន​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​អាច​ជួយ​បង្ការ ឬ​សម្លាប់​កោសិកា​មហារីក​បាន​។ អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​ផ្លែស្វាយ​ទៀងទាត់​ប្រហែឡជា​ជួយ​ទប់ស្កាត់ ឬ​ប្រឆាំង​នឹង​ជំងឺមហារីក​ពោះវៀនធំ ក្រពះ ក្រពេញប្រូ​ស្តាត និង​ឈាម​បាន​។

ជួយ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​
ដោយសារ​តែ​ផ្លែស្វាយ​ផ្ទុក​ទៅដោយ​វីតាមីន C និង​ជាតិ​សរសៃ​ច្រើន ការ​ញ៉ាំ​វា​អាច​ជួយ​បង្ការ​ការធ្វើ​អុកស៊ីតកម្ម​របស់​មូលេ​គុល​ខ្លាញ់​បាន ដូច្នេះ​វា​នឹង​ការពារ​មិន​អាច​មាន​ការស្ទះ​ក្នុង​សរសៃឈាម​អាកទែ​ទៀត​ដែរ​។ ការ​ញ៉ាំ​ផ្លែស្វាយ​ទៀងទាត់​នឹង​អាច​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​យ៉ាង​ល្អ ព្រមទាំង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ទៀត​។ ផ្លែស្វាយ​ក៏មាន​ជាតិ​ប៉ូ​តា​ស្យូម​ដែល​សំខាន់​សម្រាប់​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ដ៏​មាន​សុខភាព​ល្អ​ដែរ​។

ជំនួយ​ដល់​ការ​ស្រក​ទម្ងន់​
បើសិន​ជា​អ្នក​មាន​បំណង​ចង់បាន​រាង​ស្លីម​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​មិនបាច់​បារម្ភ​អំពី​ម្ហូបអាហារ​នោះ គួរតែ​ជ្រើសរើស​ផ្លែស្វាយ​ហើយ​។ ផ្លែ​ឈើ​មាន​ពណ៌​ស្រស់​មួយ​នេះ​មាន​ជាតិ​សរសៃ និង​ទឹក​ច្រើន ដែល​ជាហេតុ​នាំ​ឱ្យ​អ្នក​ញ៉ាំ​ឆាប់​ឆ្អែត និង​មិន​ឱ្យ​ញ៉ាំ​ច្រើន​ទៀតផង​។ កុំ​បារម្ភ​ថា​ផ្លែស្វាយ​មាន​កាឡូរី​ច្រើនជាង​ផ្លែឈើ​ដទៃ​អី​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។