​ជា​ពី​ជំងឺ​ផ្តាសាយ​ក្នុង​រយៈពេល​តែ ៣​ម៉ោង​! ចង់​សាកល្បង​ទេ​?

​ជា​ពី​ជំងឺ​ផ្តាសាយ​ក្នុង​រយៈពេល​តែ ៣​ម៉ោង​! ចង់​សាកល្បង​ទេ​?

​នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​ខ្ទឹម​ស​។ តាម​ការសិក្សា​ថ្មី​មួយ​បាន​ឱ្យដឹងថា ការ​ញ៉ាំ​ខ្ទឹមស​ឆៅ ឬ​ដំ​វា ហើយ​លាយ​ជាមួយ​ទឹកឃ្មុំ ប្រហែលជា​មាន​ប្រសិទ្ធភាព​អស្ចារ្យ​ក្នុង​ការប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ ហើយ​វា​ប្រើ​ពេល​តិច​ទេ​គឺ​ត្រឹមតែ ៣​ម៉ោង​ប៉ុណ្ណោះ​។

​ការសិក្សា​ដ៏​តូច​មួយ​ដែល​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន Journal of Nutrition បាន​អះអាង​ថា ការ​ញ៉ាំ​ខ្ទឹមស និង​ខ្ទឹម​ដំ ៥​ក្រាម​អាច​បង្កើន​សមត្ថភាពរ​បស់​រាងកាយ​ក្នុង​ការផលិត​កោសិកា​គ្រាប់​ឈាមស និង​ដំណើរការ​នៃ​ការប្រឆាំង​ជំងឺមហារីក​បាន ក្រោយ​ពី​ញ៉ាំ​បាន ៣​ម៉ោង​រួច​។

អ្នកស្រាវជ្រាវ​មិនបាន​និយាយ​ច្បាស់​ទេ​ថា ខ្ទឹមស​នឹង​ចាប់ផ្តើម​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​លឿន​យ៉ាងណា​នោះ​ទេ​។ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​ពី​មុន​បាន​បញ្ជាក់ថា នៅពេល​ប្រឆាំងនឹង​ជំងឺ​ផ្តាសាយ ខ្ទឹម​គឺ​មាន​របស់​ពិសេស​មួយចំនួន​។

ការសិក្សា​កាលពី​ឆ្នាំ ២០១២ បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ថ្នាំ​បំប៉ន​ជា​ប្រភេទ​ខ្ទឹមស​រាល់ថ្ងៃ ឃើញ​ថា​កោសិកា​គ្រាប់​ឈាមស​របស់​ពួកគេ​មាន​សកម្មភាព​ខ្លាំង​ជាង និង​មិនសូវមាន​រោគសញ្ញា​របស់​ជំងឺ​ផ្តាសាយ​ដូច​អ្នក​មិន​ប្រើ​ដែរ​។

លើសពីនេះទៅទៀត ការសិក្សា​កាលពី​ឆ្នាំ ២០០១ បាន​រកឃើញថា អ្នក​ដែល​ប្រើ​ថ្នាំ​បំប៉ន​ប្រភេទ​ខ្ទឹមស​ទំនងជា​មិន​សូវ​មាន​ជំងឺ​ផ្តាសាយ​ទេ ហើយ​ក៏​ឆាប់​ជា​វិញ​ដែរ​ទោះបីជា​មាន​ជំងឺ​នេះ​ហើយ​ក៏​ដោយ​។

តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ខ្ទឹមស​អាច​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​បាន​យ៉ាង​ល្អ​បែបនេះ​ទៅ​? អ្នកស្រាវជ្រាវ​និយាយថា ជីវជាតិ​ក្នុង​ខ្ទឹមស​ដូចជា ជាតិ​រ៉ែ​សេ​ឡេ​ញ៉ូម អង់​ស៊ីម វីតាមីន C និង​សារធាតុ​មាន​ជាតិ​ស្ពាន់ធ័​រ ប្រហែល​ជា​អ្នក​ដើរតួនាទី​ក្នុង​រឿង​នេះ​។ ខ្ទឹមស​ដែល​ដំ​រួច នឹង​បញ្ចេញ​អង់ស៊ីម​មួយ​ឈ្មោះថា Alliinase ដែល​បង្កើត​ទៅជា Allicin ដែល​វា​មាន​មុខងារ​សម្លាប់​បាក់តេរី​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។