បច្ចេកវិទ្យាទាំងនេះ នឹងអាចរកចំណូលបាន រាប់ពាន់លានដុល្លារ ឆ្នាំ២០១៦?

ក្រុមហ៊ុនស្រាវជ្រាវធំៗចំនួន បួនដែលក្នុងនោះមានក្រុមហ៊ុន Gartner, Forrester, IDC និង Juniper បានធ្វើការទស្សន៍ទាយសម្រាប់ឆ្នាំ២០១៦នេះ ថានឹងមានបច្ចេកវិទ្យាចំនួន៥ មានការរីកលូតលាស់ខ្លាំងរហូតអាចរកចំណូលបានខ្ទង់ពាន់លានដុល្លារឯណោះ។

១. បច្ចេកវិទ្យា Virtual Reality (VR)

បច្ចេកវិទ្យាទាំងនេះ នឹងអាចរកចំណូលបាន រាប់ពាន់លានដុល្លារ ឆ្នាំ២០១៦?

បច្ចេកវិទ្យា VR ដែលជាបច្ចេកវិទ្យាអាចបង្ហាញរូបភាពដូចពិតៗ នឹងចេញប្រឡូកជាផ្លូវការនៅឆ្នាំ២០១៦នេះ បន្ទាប់ពីមានការចេញនូវវ៉ែនតាសម្រាប់ប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុនជាច្រើន ដូចជា Oculus, Sony និង HTC ជាដើម។

សហគ្រាសកម្សាន្តបូករួមនឹងវិស័យហ្គេមនឹងមានប្រើប្រាស់បច្ចេកវិទ្យានេះមុនគេ បន្ទាប់មកវានឹងជ្រាបចូលវិស័យដទៃទៀតដូចជាវិស័យសុខាភិបាលជាដើម។ ក្រុមហ៊ុន Digi-Capital បានលើកឡើងថា មុនឆ្នាំ២០២០ ទីផ្សារបច្ចេកវិទ្យា VR នឹងឡើងដល់ ១៥០ពាន់លានដុល្លារ។

២. ផលិតផលមនុស្សយន្ត

បច្ចេកវិទ្យាទាំងនេះ នឹងអាចរកចំណូលបាន រាប់ពាន់លានដុល្លារ ឆ្នាំ២០១៦?

នៅពេលដែលក្រុមហ៊ុន Softbank បញ្ចេញលក់មនុស្សយន្តឆ្លាតវៃ Pepper កាលពីឆ្នាំមុន គេអាចលក់វាបាន១០០០គ្រឿងក្នុងរយៈពេលក្រោម៦០វិនាទី។ នៅឆ្នាំ២០១៦នេះ ផលិតផលមនុស្សយន្តថ្មីនឹងមានចំនួនច្រើនឡើងបន្ថែមទៀត នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុន Juniper។

៣. សេវាកម្មរក្សាទុកទិន្នន័យក្នុងអាកាស (cloud storage)

បច្ចេកវិទ្យាទាំងនេះ នឹងអាចរកចំណូលបាន រាប់ពាន់លានដុល្លារ ឆ្នាំ២០១៦?

នៅឆ្នាំ២០១៨យ៉ាងហោចណាស់ ការចំណាយពាក់កណ្ដាលក្នុងវិស័យព័ត៌មានវិទ្យានឹងត្រូវចំណាយលើសេវាកម្មរក្សាទុកទិន្នន័យ។ នេះបើតាមការទស្សន៍ទាយរបស់ក្រុមហ៊ុន IDC។

៤. បច្ចេកវិទ្យាអ៊ីនធឺណិតឥតខ្សែ

បច្ចេកវិទ្យាទាំងនេះ នឹងអាចរកចំណូលបាន រាប់ពាន់លានដុល្លារ ឆ្នាំ២០១៦?

គេរំពឹងថា បច្ចេកវិទ្យាអ៊ីនធឺណិតឥតខ្សែថ្មីៗ ដែលមានល្បឿនលឿននឹងបង្ហាញរូបរាងឡើងក្នុងអំឡុងឆ្នាំ២០១៦នេះ។

៥. នាឡិកាដៃឆ្លាតវៃ

បច្ចេកវិទ្យាទាំងនេះ នឹងអាចរកចំណូលបាន រាប់ពាន់លានដុល្លារ ឆ្នាំ២០១៦?

ក្រុមហ៊ុន Gartner បានទស្សន៍ទាយថា នៅឆ្នាំ២០១៨ បុគ្គលិកចំនួន២លាននាក់ ដែលជាអ្នកអនុវត្តច្បាប់និងខាងវេជ្ជបណ្ឌិត នឹងតម្រូវឲ្យប្រើប្រាស់នាឡិកាឆ្លាតវៃ ដើម្បីតាមដាននិងពិនិត្យសុខភាព៕

ប្រភព៖ សប្បាយ