ការសិក្សាៈ ពពួកសត្វដំរី អាចដឹងពីទីកន្លែង សុវត្ថិភាព សម្រាប់ខ្លួនវា

ថេនហ្សានាៈ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ពពួកសត្វដំរីព្រៃ នៅអាហ្វ្រិចមានទំនោរ រស់នៅកន្លែងសុវត្ថិភាព ដែលជាតំបន់ការពារ សម្រាប់ពួកវា ដូចជាសួនឧស្យាន ដើម្បីគេចខ្លួនពីមនុស្ស ហើយពួកវានឹងមានការស្មុគស្មាញ ឬ ច្របូកច្របល់នៅពេល ដែលពួកវាចាកចេញពីតំបន់ ការពារនោះ។

កំណត់ហេតុដែលបានចុះនៅក្នុងទស្សនាវដ្តី បរិស្ថានវិទ្យារបស់អាហ្វ្រិច ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើសេចក្តីរាយការណ៍ថា ការស្វែងរកដំរីដែលរស់នៅក្នុងសួនឧស្យានជាតិ Serengeti នៅក្នុងខេត្តថេនហ្សានា ប្រទេអាហ្វ្រិច បានបង្ហាញឲ្យឃើញថា ការរស់នៅក្នុងតំបន់ការពារបែបនេះ ពួកដំរីមិនសូវមានការស្មុគស្មាញខ្លាំងដូចជាពេលដែលពួកវារស់នៅក្រៅតំបន់ការពារឡើយ ដូច្នេះទើបក្រុមអ្នកវិទ្យាសាស្រ្តអាចដឹងថា វាអាចស្គាល់ទីកន្លែងដែលផ្តល់សុវត្ថិភាពសម្រាប់វា។

ក្រុមអ្នកស្រាវជ្រាវបានបន្តទៀតថា ដោយឡែក តំបន់ការពារនៅក្នុងសួនឧស្យានជាតិ Serengeti មិនមែនជាទ្រង់ឡើយ មានន័យថាពួកដំរីអស់ទាំងនោះ អាចចូលទៅក្នុងតំបន់ដែលពួកវាអាច គិតថាវាអាចគេខខ្លួនពីមនុស្សបាន ដោយមិនឲ្យមនុស្សឃើញវាបានងាយៗឡើយ។

ក្រុមអ្នកស្រាវជ្រាបាននិយាយថា ចំណែកឯពួកសត្វដំរីដែលរស់នៅក្រៅតំបន់ការពារនេះប្រហែលត្រូវបានទំនាក់ទំនងជាមួយនឹងមនុស្ស និងគ្រឿងយន្តដែលក្នុងនោះរួមមានសកម្មភាពប្រមាញ់ និងការ និងការបរបាញ់ខុសច្បាប់ ដែលនេះគឺជាគ្រោះថ្នាក់ធំបំផុតសម្រាប់ពួកវា។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានបន្តទៀតថា ពួកសត្វដំរីទាំងនោះប្រហែលជាអាចដឹងអំពីកន្លែងដែលពួកវារស់នៅ ព្រមទាំងអាចដឹងនូវអ្វីដែលជាគ្រោះថ្នាក់សម្រាប់ពួកវា៕

ការសិក្សាៈ ពពួកសត្វដំរី អាចដឹងពីទីកន្លែង សុវត្ថិភាព សម្រាប់ខ្លួនវា