រថយន្ត​គ្រួសារ​ និង​មន្ត្រីរាជការ​មាន​ទីលំនៅ​សងខាង​ផ្លូវជាតិ​លេខ​៤​ ត្រូវ​បញ្ឈប់​ការ​យក​កម្រៃ​ចាប់ពី​ថ្ងៃ​០៧​មក​រា​ខាង​មុខ​

​យោង​តាម​អនុសាសន៍​ណែនាំ​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ ៥​ មក​រា​ នា​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ និង​ចំណារ​ចុះ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៦​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​លើ​លិខិត​លេខ​០១៤​សហ​វ​ ចុះ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៦​ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះ​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចុះហត្ថលេខា​រួម​គ្នា​នៅ​លើ​លិខិតផ្លូវការ​មួយ​ នា​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ជម្រាប​ជូន​លោក​ឧកញ៉ា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ AZ​ Investment​ Co.,​ Ltd.​ បញ្ជាក់​ប្រាប់​ថា​ រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ការ​យក​កម្រៃ​ចាប់ពី​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០០៖០០​នាទី​តទៅ​ ចំពោះ​រថយន្ត​គ្រួសារ​ និង​រថយន្ត​មន្ត្រីរាជការ​ដែល​មាន​ទីលំនៅ​ នៅ​សងខាង​ផ្លូវជាតិ​លេខ​៤​ ហើយ​ធ្វើ​ដំណើរ​ឆ្លងកាត់​ញឹកញាប់​ និង​ជា​ជា​ប្រចាំ​ ដែល​ក្រុមហ៊ុន​បាន​កំណត់​អត្តសញ្ញាណ​រួច​មក​ហើយៗ​ដែល​កន្លង​មក​ ធ្លាប់​យក​តម្លៃ​១.៨០០​រៀល​ ។​

​លិខិត​លេខ​០២៥​សហ​វ​ ចុះ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​ចុះហត្ថលេខា​រួម​គ្នា​ដោយ​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ឯកឧត្តម​ ត្រាំ​ អ៊ី​វ​ តឹក​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​បញ្ជាក់​ជម្រាប​ជូន​លោក​ឧកញ៉ា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ AZ​ Investment​ Co.,​ Ltd.​ ថា​ សូម​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ និង​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ខាងលើ​នេះ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ផ្លូវជាតិ​លេខ​៤​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ​ ដែល​ជា​កេរដំណែល​សាងសង់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ AZ​ Distribution​ Co.,​ Ltd.​ មាន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជា​តំណាង​ ធ្វើ​សេវាកម្ម​យក​លុយ​រយៈពេល​៣៥​ឆ្នាំ​ ក្រោម​រូបភាព​កិច្ចព្រមព្រៀង​សម្បទាន​រវាង​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ (Concession​ Agreement)​ ចុះហត្ថលេខា​នា​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០០១​ (​ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ឆ្នាំ​២០០២)​ ដោយ​ក្រុមហ៊ុន​ទទួល​បានការ​លើកទឹកចិត្ត​បាន​រួច​ពន្ធ​សព្វសារពើ​ ។​ មាន​ន័យ​ថា​ បើ​យោង​តាម​កិច្ចព្រមព្រៀង​សម្បទាន​ ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០០១​ រវាង​រាជរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ឬ​ក្រុមហ៊ុន​ AZ​ Investment​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ លើ​ការ​ធ្វើ​សេវាកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​នោះ​ គឺ​ក្រុមហ៊ុន​នៅ​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​យក​លុយ​រហូត​ដល់​ឆ្នាំ​២០៣៧​ (​នៅ​មាន​រយៈពេល​ធ្វើ​សេវាកម្ម​ប្រមាណ​២២​ឆ្នាំ​ទៀត​)​ ៕​

រថយន្ត​គ្រួសារ​ និង​មន្ត្រីរាជការ​មាន​ទីលំនៅ​សងខាង​ផ្លូវជាតិ​លេខ​៤​ ត្រូវ​បញ្ឈប់​ការ​យក​កម្រៃ​ចាប់ពី​ថ្ងៃ​០៧​មក​រា​ខាង​មុខ​ រថយន្ត​គ្រួសារ​ និង​មន្ត្រីរាជការ​មាន​ទីលំនៅ​សងខាង​ផ្លូវជាតិ​លេខ​៤​ ត្រូវ​បញ្ឈប់​ការ​យក​កម្រៃ​ចាប់ពី​ថ្ងៃ​០៧​មក​រា​ខាង​មុខ​ រថយន្ត​គ្រួសារ​ និង​មន្ត្រីរាជការ​មាន​ទីលំនៅ​សងខាង​ផ្លូវជាតិ​លេខ​៤​ ត្រូវ​បញ្ឈប់​ការ​យក​កម្រៃ​ចាប់ពី​ថ្ងៃ​០៧​មក​រា​ខាង​មុខ​