ព្យុះដ៏សាហាវ ឃោរឃៅ នៅភពសៅរ៍ បានបំផ្លាញខ្លួនឯង

រដ្ឋកាលីហ្វញ៉ាៈ ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអាមេរិក បាននិយាយថា ព្យុះផ្គរនឹង រន្ទះដ៏សាហាវឃោរឃៅ មួយបានធ្វើការបក់បោកយ៉ាងខ្លាំង នៅលើភពសៅរ៍រហូតទាល់តែ បានធ្វើការបំផ្លិចបំផ្លាញខ្លួនឯង។

ក្រុមអ្នកស្រាវជ្រាវ របស់ភ្នាក់ងារអវកាសណាសា បាននិយាយថា វាជាព្យុះលើកដំបូងបង្អស់ ដែលត្រូវបានឃើញថាវាធ្វើការបំផ្លិចបំផ្លាញ ភពរបស់វាផ្ទាល់ នៅក្នុងប្រព័ន្ទព្រះអាទិត្យយើងនេះ។

លោក Andrew Ingersoll ដែលជាសមាជិក នៃក្រុមសង្កេតរូបភាព នៅក្នុងបេសសកម្ម Cassini ជុំវិញភពសៅរ៍បាននិយាយថាៈ "នេះគឺជាព្យុះនៃភពសៅរ៍ ដែលបានបញ្ចេញ សកម្មភាពដូចជាខ្យល់ព្យុះនៅលើភពផែនដី ដែរ ក៏ប៉ុន្តែ វាមានលក្ខណៈគួចត្របាញ់ចូលទៅ ក្នុងភពសៅរ៏វិញដោយមិនត្រូវ បានសាយភាយដល់ភពដែលនៅជិតខាងឡើយ។
បើទោះបីជាព្យុះដ៏ធំមហិមានៅភពព្រះហស្បតិ៍ក៏មិនធ្វើការ បំផ្លាញខ្លួនឯងដោយព្យុះនេះដែរ ដែលព្រឹត្តិការណ៍នេះបានធ្វើឲ្យពួកយើងជាអ្នកធ្វើការអង្កេត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយត្រូវពិនិត្យមើលឲ្យបានជាក់លាក់ម្តងហើយម្តងទៀត។"

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ព្យុះដ៏សាហាវឃោឃៅនេះបានកើតឡើងជាលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ ២០១០ ដោយវាបានកើតឡើងអស់រយៈពេលជាច្រើនខែ។

ក្រុមអ្នកវិទ្យាសាស្ត្រក៏បានបន្តទៀតថា ព្យុះជាច្រើនដែលបានកើតឡើងនៅភពផែនដី មិនដែលរត់ទៅបំផ្លាញខ្លួនឯងបែបនេះឡើយ ព្រោះថាភពផែនដីឬ សណ្ឋានដីនៅភពផែនដីត្រូវបានហ៊ុមព័ទ្ធទៅដោយជួរភ្នំជាច្រើនសន្ធឹកសន្ធាប់របស់វា។ ដោយឡែកនៅភពសៅរ៍មិនមានសណ្ឋានដីសម្រាប់បញ្ឈប់ព្យុះរបស់វាបានឡើយ។

អ្នកស្រាវជ្រាវនៅក្នុងបេសកកម្ម Cassini លោក Kunio Sayanagi នៅឯមហាវិទ្យាល័យ Hamptonនៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិកបាននិយាយថាៈ "ព្យុះផ្គរ និងរន្ទះនៅភពសៅរ៍នេះពិតជាសាហាវឃោរឃៅខ្លាំងណាស់។ ម្យ៉ាងវិញទៀត ព្យុះនេះបានប្រព្រឹត្តទៅនៅក្នុងរយៈពេលដ៏យូរ ដែលមិនធ្លាប់ឃើញពីមុនមក">៕

ព្យុះដ៏សាហាវ ឃោរឃៅ នៅភពសៅរ៍ បានបំផ្លាញខ្លួនឯង