ជិះម៉ូតូទាក់ដៃចង្កូតដួល រថយន្តមកពីក្រោយ កិនបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម័

រាជធានីភ្នំពេញ : នៅម៉ោងប្រមាណ៩យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅ តាមផ្លូវ៣៧១ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បុរស ម្នាក់ ត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកពីក្រោយកិនបែកស្លាប់ យ៉ាងអាណោច អធ័ម ខណៈដែល ជនរងគ្រោះបានដួលម៉ូតូ ក៏ព្រោះតែបើក ម៉ូតូទាក់ដៃ ចង្កូតគ្នា។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បាន បើកម៉ូតូ តាមផ្លូវលេខ៣៧១ ស្រាប់តែបានទាក់ដៃចង្កូតគ្នា ស្របពេលដែល រថយន្ត មួយគ្រឿងមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏កិនបណ្តាលឲ្យ បែកក្បាល ចេញឈាម ស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ រថយន្ត បង្កក៏បានជិះ គេច ខ្លួន បាត់ដោយសុវត្ថិភាព៕

ជិះម៉ូតូទាក់ដៃចង្កូតដួល រថយន្តមកពីក្រោយ  កិនបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម័