ហេតុអ្វីបានជាត្រូវតែបង្កើតសហព័ន្ធគុនខ្មែរអន្តរជាតិ ?

ភ្នំពេញ:    ​ក្បា​ច់​គុន​បូរាណ​ខ្មែរ​ជាម​រតក​ដូនតា​បន្សល់ទុក​ឲ្យ​រាប់ពាន់​ឆ្នាំ​ មកហើយ​ពេលនេះ​គណៈកម្មាធិការ​ជាតិ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ចំពោះ​សហព័ន្ធ ​ប្រដាល់​កម្ពុជា​ដែល​សម្រេច​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​ឡើង ។​

​     ​មានមតិ​ខ្វែងគ្នា​មួយចំនួន​ចំពោះ​ការសម្រេចចិត្ត​បង្កើត​នូវ​សហព័ន្ធ​គុន​ ខ្មែរ​អន្តរជាតិ​នេះ​ដោយ​អ្នកខ្លះ​បារម្ភ​ខ្លាច​សហព័ន្ធ​គុន​ខ្មែរ​ អន្តរជាតិ​នេះ​ទៅ​ចំណុះ​ឲ្យ​សហព័ន្ធ Muay Thai របស់​ថៃ ។​

​    ​ការបារម្ភ​បែបនេះ​ជា​រឿង​ល្អ​ព្រោះ​យ៉ាងហោចណាស់​អ្នក​គិតបែបនេះ​គាត់​ មានគំនិត​អភិរក្ស និង ខ្លាច​បាត់បង់​នូវ​អត្តសញ្ញាណ​ជាតិ​មួយ​នេះ ។​

​     ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ពន្យល់ថា​ យើង​កំពុង​តែមាន​ម​ហិ​ច្ឆ​តា​រដាក់​ក្បាច់គុន​បូរាណ​ខ្មែរ​ឲ្យ​មាននៅ​ក្នុង​ ការប្រកួត​កីឡា SEA-Games នា​ឆ្នាំ​២០២៣​ក្នុងខណៈដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ។​

​     ​ក្នុង​ចន្លោះ​អន្តរ​កាលពី​ពេលនេះ​ដល់​ឆ្នាំ​២០២៣​កម្ពុជា​មិន​បញ្ជូន​ ក្បាច់​ប្រដាល់​គុន​បូរាណ​របស់ខ្លួន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ SEA Games ដែល​ស្ថិតនៅក្រោម Muay Thai ឡើយ ។​តែ​ឆ្នាំ​២០២៣​កម្ពុជា​នឹងដាក់​ក្បាច់គុន​បូ​រាណ​ខ្មែរ​ទៅក្នុង​កម្មវិធី​ ប្រកួត ។​

​    ​នី​តី​វិធី​របស់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ប្រភេទ​កីឡា​មួយ​អាចដាក់​ បញ្ចូល​ទៅក្នុង​កម្មវិធី​ប្រកួត SEA Games បាន​ត្រូវតែ​ប្រភេទ​កីឡា​នោះ​មាន​សហព័ន្ធ​អន្តរជាតិ ។​បន្ទាប់ពី​បង្កើត​ឲ្យ​មាន​សហព័ន្ធ​អន្តរជាតិ​ហើយ​នោ​ត្រូវ​រក​ការ​គាំទ្រ​ ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​យ៉ាងហោចណាស់ ៤ ប្រទេស​ទើប​អាចដាក់​ទៅក្នុង​កម្មវិធី​ប្រកួត​កីឡា SEA Gamesបាន ។​

​     ​លោក​វ៉ា​ត់ ចំរើន​បន្តថា​បែបនេះហើយ​ទើប​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជម្រុញ​ ឲ្យ​សហព័ន្ធ​ប្រដាល់​កម្ពុជា​បង្កើត​ឲ្យ​ខាងតែបាន​នូវ​សហព័ន្ធ​អន្តរជាតិ​ នោះ ។​បង្កើតបាន​សហព័ន្ធ​អន្តរជាតិ​ហើយ​សហព័ន្ធ​នេះ​ត្រូវ​ពង្រីក​សមាជិកភាព​ របស់ខ្លួន​គឺ​មិនមែន​សហព័ន្ធ​អន្តរជាតិ​ដែលមាន​សមាជិក​តែម្នាក់ឯង​នោះឡើយ ។​

​     ​ពេលនេះ​សហព័ន្ធ​អន្តរជាតិ​បង្កើតបាន​ហើយ​ហេតុនេះ​ត្រូវតែ​ពង្រីក​ សមាហរណកម្ម​ជាមួយ​អន្តរជាតិ​ដើម្បី​ងាយស្រួល​គៀងគរ​កីឡាករ​ប្រដាល់​បរទេស​មក ​ប្រកួត​ជាមួយ​ខ្មែរក្រោម​ឆ័​ត្រ​របស់​គុន​ខ្មែរ​។​សហព័ន្ធ​គុន​ខ្មែរ​ អន្តរជាតិ​នេះ​គឺមាន​តួនាទី​គ្រប់គ្រង​លើ​ក្បាច់គុន​ទាំងអស់​របស់​ខ្មែរ ព្រមទាំង​ធ្វើ​ទំនើបកម្ម​នៃ​ក្បាច់គុន​ខ្មែរ​ទៀតផង ។​

​    ​លោក​មាម រ៉ា​ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ឈ្មោះ​មៀម ស៊ី​សា​រ៉ា​ដែលជា​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​នៅ​ប្រ​ទេ​បារាំង​នោះ​គឺជា​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា  ជា​អនុប្រធាន​ទី ១ និង លោក​ម៉​ង់ សា​លុច ជា​អនុប្រធាន​ទី ២ ។​

​    ​លោក​វ៉ា​ត់ ចំរើន​ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​គឺជា​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​ដែល​ទើបនឹង​បង្កើត​ថ្មី​នេះ ។​លោក​ម៉ិ​ល កាដូ​ដែលជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​គឺជា​អគ្គលេខា​ធិ​ ការរង កញ្ញា​តៃ លីដា​ជា​អគ្គហិរញ្ញិក និង មាន​សមាជិក​ប្រតិបត្តិ​ធម្មតា ៣ រូប​ទៀត​ដែល​សរុប​សមាជិក​ប្រតិបត្តិ​ទាំង​អស់​មាន ៩ រូប ។​
​    ​